កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន បិទ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ ដោយ​រកបាន​មេដាយ​សរុប​ចំនួន​៣៨៧
11, Dec 2019 , 5:33 pm        
រូបភាព
​ម្ចាស់ផ្ទះ​ហ្វីលីពីន​បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ( SEA Games2019) លើក​ទី​៣០ នៅ​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ​នេះ ដោយ​ទទួលបាន​មេដាយ​ច្រើនជាងគេ​សរុប​៣៨៧​មេដាយ ក្នុងនោះ​មាស​១៤៩ ប្រាក់​១១៧ និង​សំរឹទ្ធ​១២១​។ វៀតណាម​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុងនាម​ប្រទេស​ដែល​រក​មេដាយ​ច្រើនជាងគេ​ក្នុងនោះ​មាស​៩៨ ប្រាក់​៨៥ សំរឹទ្ធ​១០៥ សរុប​ចំនួន​២៨៨ តាម​ពីក្រោយ​ដោយ​ថៃ​ដែល​រកបាន​មាស​៩២ ប្រាក់​១០៣ និង​សំរឹទ្ធ​១២៣ សរុប​៣១៨​។​



ឥណ្ឌូណេស៊ីទទួលបានចំណាត់ថ្នាក់ទី៤ ដោយទទួលបានមេដាយសរុបចំនួន ២៦៧ ក្នុងនោះមាស៧២ ប្រាក់៨៤ និងសំរឹទ្ធ១១១ តាមពីក្រោយដោយម៉ាឡេស៊ី (មាស៥៥ ប្រាក់៥៨ សំរឹទ្ធ៧១ សរុប១៨៤) សិង្ហបុរី (មាស៥៣ ប្រាក់៤៦ សំរឹទ្ធ៦៨ សរុប១៦៧) មីយ៉ាន់ម៉ា (មាស៤ ប្រាក់១៨ សំរឹទ្ធ៥១ សរុប៧៣) កម្ពុជា (មាស៤ ប្រាក់៦ សំរឹទ្ធ៣៦ សរុប៤៦) ព្រុយណេ (មាស២ ប្រាក់៥ សំរឹទ្ធ៦ សរុប១៣) ឡាវ (មាស១ ប្រាក់៥ សំរឹទ្ធ២៨ សរុប៣៤) និងទីម័រខាងកើត (ប្រាក់១ សំរឹទ្ធ៥ សរុប៦)។

សរុបពេញមួយព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះ ហ្វីលីពីនចំណាយមេដាយសរុប១៧៥០ ក្នុងនោះមេដាយមាសចំនួន ៥២៩ ប្រាក់ ៥២៣ និងសំរឹទ្ធ ១៧៥០ សម្រាប់អត្តពលិកខ្លួន និងអត្តពលិកពី១០ប្រទេសដែលចូលរួម៕
 



© រក្សាសិទ្ធិដោយ thmeythmey.com