កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ រកឃើញ​១៦​ក្រុម​ទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ខណៈ​មាន​ក្រុម​អង់គ្លេស​៤ ដូច​ឆ្នាំមុន​
12, Dec 2019 , 10:39 am        
រូបភាព
​ក្រោយ​ក្រុម​ទាំង​៣២ បញ្ចប់​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​លពី A ដល់ H ចំនួន​៦​ប្រកួត​រៀងៗ​ខ្លួន​រួចមក គេ​អាច​រកឃើញ​ក្រុម​ចំនួន​១៦​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់ UEFA Champions Leageu រដូវ​កាល​២០១៩-២០​។ មិន​ខុសពី​ឆ្នាំមុន​ឡើយ ក្រុម​មកពី​ក្របខណ្ឌ​អង់គ្លេស​ចំនួន​៤ បាន​ឡើងទៅ​ធ្វើ​ព្យុះភ្លៀង​ដល់​វគ្គ​នេះ​សារជាថ្មី​។​


 
​ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool, Manchester City, Chelsea (​ឡើងមកជំនួស Man Utd ដែលឈានដល់វគ្គនេះរដូវកាលមុន) និង​ក្រុម​រងជើង​ឯក Tottenham Hotspur ជា​ក្រុម​ពី Premier League ដែល​អាច​បន្ត​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ ដូចដែល​ពួកគេ​ធ្វើបាន​នា​រដូវ​កាល​មុន ២០១៨-១៩​។​
 
​ហង្ស​ក្រហម ឈរ​នៅ​កំពូល​តារាង​ពូ​ល E ដោយ​រកបាន​ពិន្ទុសរុប​១៣​ពិន្ទុ មេឃ​ខៀវ​ឈរ​លេខ​១​ពូ​ល C មាន​១៤​ពិន្ទុ ឯ តោ​ខៀវ ឈរ​ចំណាត់ថ្នាក់​ទី​២​ពូ​ល H មាន​១១​ពិន្ទុ ហើយ​មាន់​ខ្នាយ​មាស​ឈរ​លេខ​២​ពូ​ល B ដោយ​រកបាន​១០​ពិន្ទុ​។​
 
​ក្រៅពី​ក្រុម​នៅ​អង់គ្លេស ក្រុម​ពី​លី​គ​កីឡាបាល់ទាត់​កំពូល​អេ​ស្ប៉ា​ញ La Liga ក៏មាន​ក្រុម​ចំនួន​៤​បាន​ឡើង​ទៅដល់​វគ្គ​១៦​ក្រុម​ដែរ​។ ក្រុម​ទាំង​៤​រួមមាន Barcelona, Real Madrid, AT-Madrid និង Valencia​។​
 
​ក្រុម​ទាំង​១៦ ដែល​ឡើងទៅ​វគ្គ​១៨​ផ្តាច់ព្រ័ត្រ​មាន Liverpool, Manchester City, Chelsea, Spurs, Barcelona, Real Madrid, AT-Madrid, Valencia, Paris Saint-Germain, Napoli, Juventus, Bayern München, Borussia Dortmund, RasenBallsport Leipzig, Lyon និង Atalanta​។​
 
​ដោយឡែក​ក្រុម​ដែល​ទទួលបាន​លេខ​៣​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ចំនួន​៨​ក្រុម នៅសល់​កៅអី​លេង​ក្នុង​ក្របខណ្ឌ​ទី​ពីរ​អឺរ៉ុប Europa Leage វគ្គ​៣២ក្រុម​។ ៨​ក្រុម​នោះ​រួមមាន Ajax, Benfica, Inter Milan, Salzburg, Club Brugge, Olympiacos, Shakhtar Donetsk និង Bayer Leverkusen៕



Tag:
 UEFA Champions Leageu
© រក្សាសិទ្ធិដោយ thmeythmey.com