កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Man Utd, Arsenal និង Wolves ឡើងទៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ​
13, Dec 2019 , 10:50 am        
រូបភាព
​ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស Manchester United, Arsenal និង Wolverhampton Wanderers សុទ្ធតែ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល ដើម្បី​ឈានទៅ​កាន់​វគ្គ​៣២​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Europa League រដូវ​កាល​២០១៩-២០​។


 
​ឆ្លងកាត់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ ៦​លើក​រួចមក Man Utd បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១​ពូ​ល L ដោយ​រកបាន​១៣​ពិន្ទុ ហើយ​លេខ​២​បាន​ទៅ AZ Alkmaar ដែលមាន​៩​ពិន្ទុ​។ កាំភ្លើង​ធំ Arsenal ក៏​ឈរ​នៅ​កំពូល​តារាង​ពូ​ល F ផងដែរ​ដោយ​រកបាន​១១​ពិន្ទុ តាម​ពីក្រោយ​ដោយ Eintracht Frankfurt មាន​៩​ពិន្ទុ​។ Wolves ជា​ក្រុម​អង់គ្លេស​ដែល​បានបង្ហាញ​ខ្លួន​ក្នុង​ក្របខណ្ឌ​ទី​ពីរ​អឺរ៉ុប​ជា​លើកដំបូង​បាន​ឆ្លង​ផុត​ទៅ​វគ្គ​បន្ត​ដោយ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​២​ពូ​ល K មាន​១៣​ពិន្ទុ ខណៈ SC Braga ឈរ​លេខ​១​មាន​១៤​ពិន្ទុ​។​


 
​ក្នុង​វគ្គ​ជម្រុះ​ចំនួន​១២​ពូ​លពី A ដល់ L ដែលមាន​៤៨​ក្រុម ត្រូវ​ជម្រុះ​យក​២៤​ក្រុម ពោលគឺ​ក្រុម​លេខ​១ និង​លេខ​២​តាម​ពូ​ល​នីមួយៗ​អាច​ឈានទៅ​វគ្គ​បន្ត​។ ២៤​ក្រុម​នេះ នឹងត្រូវ​រួមគ្នា​ជាមួយ​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ពី​ការប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ​ក្របខណ្ឌ Champions League ចំនួន​៨​ក្រុម​ទៀត ដើម្បី​ប្រជែង​គ្នា​នៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ​។​
 
​ការចាប់​ឆ្នោត​រើស​ក្រុម វគ្គ​៣២​ក្រុម​ចុងក្រោយ Europa League នឹង​ធ្វើឡើង​រួមជាមួយ​ការចាប់​ឆ្នោត​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ Champions League នា​ថ្ងៃទី​១៦ ខែធ្នូ ក្នុង​ក្រុង Nyon ប្រទេស​ស្វ៊ី​ស​។​
 
​ខាងក្រោម​នេះ ជា​ក្រុម​ទាំង​៣២ ដែល​ឈានទៅ​វគ្គ​បន្តពាន Europa League៖



Tag:
 UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com