ជាតិ
សង្គមជាតិ
ជំនួបនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានលើកទី៤ នឹងរៀបចំនៅថ្ងៃទី១៤ មករា ឆ្នាំ២០២០ ជំនួបរវាងសម្ដេច ហ៊ុន សែន និងអ្នកសារព័ត៌មានលើកទី៣ (រូបភាពពី កញ្ញា ញឹក ស្រីល័ក្ខ
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នឹងជួបជាមួយជាមួយអ្នកសារព័ត៌មានលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ បើតាមលិខិតរបស់រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រី្ត ផ្ញើជូនរដ្ឋមន្រី្តក្រសួងព័ត៌មាន។ ជំនួបលើកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចទទួលយកសំណួរ និងសំណូមពរផ្សេងៗ ពីអ្នកកាសែត។ នេះបើតាមប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្លែងក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ។ បើតាមលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការផ្ញើសំណួរ និងសំណូមពរទាំងឡាយ ត្រូវធ្វើឡើងតាមរយៈសមាគម ឬក្លិបអ្នកកាសែត។
សូមបញ្ជាក់ថា ជំនួបរវាងសម្ដេច ហ៊ុន សែន និងអ្នកសារព័ត៌មានក្នុងស្រុក ជាលើកដំបូង ត្រូវាបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ ជំនួបលើកទី២ ធ្វើឡើងនៅថ្ងៃទី២១ ខែមករាឆ្នាំ២០១៨ និងជំនួបលើកទី៣ ធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
© រក្សាសិទ្ធិដោយ thmeythmey.com