ពីនេះ ពីនោះ
ក្រមសីលធម៌​គ្រូពេទ្យ​!
15, Dec 2019 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៧

​ពេទ្យ ជា​ទេព្តា​រក្សា​លោក​ ​ពេទ្យ កំចាត់រោគ​ផ្តល់​ប្រឹក្សា​
​ពេទ្យ បង្កើត​បុត្រ​ជួយ​បង្ការ​ ​ពេទ្យ ជួយ​មាតា​ឲ្យ​រស់រាន​។​


 
​ពេទ្យ ជួយ​ផ្សំ​ថ្នាំ​ផ្សាំ​បណ្តុះ​ ​ពេទ្យ ពិនិត្យ​ឆ្លុះ​ថែម​ទូន្មាន​
​ពេទ្យ ជួយសង្គ្រោះ​ទោះ​ក្រ​មាន ​ពេទ្យ មិន​បំពាន​ហ៊ាន​បំភ្លៃ​។​
 
​ពេទ្យ ជួយសង្គ្រោះ​មិន​រើសអើង​ ​ពេទ្យ មិន​ឫក​ឆ្មើង​ឈ្មុល​មមៃ​
​ពេទ្យ ជួយ​ជីវិត​ទើប​គិត​លៃ​ ​ពេទ្យ លុយ​មិន​ភ័យ​លៃ​តាម​ក្រោយ​។​
 
​ពេទ្យ ទីប្រឹក្សា​ជន​គ្រប់គ្នា​ ​ពេទ្យ មិន​រួញរា​ទុក​បណ្តោយ​
​ពេទ្យ ពេញ​អំណត់​ឃើញ​ខ្សត់​ឲ្យ​ ​ពេទ្យ ជួយ​អ្នកខ្សោយ​មិន​គិត​ខ្សែ​។​
 
​ពេទ្យ តែង​រក្សា​ការសម្ងាត់​ ​ពេទ្យ លាង​វះកាត់​មិន​ត្អូញត្អែរ​
​ពេទ្យ ជួយសង្គ្រោះ​ទោះ​ក្រុង​ស្រែ​ ​ពេទ្យ ស៊ូ​មើលថែ​ទាំងយប់​ថ្ងៃ​។​
 
​ពេទ្យ ជួយ​អ្នក​ឈឺ​មិន​រអើម​ ​ពេទ្យ ពិត​ជន​ឆ្នើម​គ្មាន​សង្ស័យ​
​ពេទ្យ នោម​លាមក​ជ្រលក់​ដៃ​ ​ពេទ្យ អាជីព​ថ្លៃ​គួរ​ស្ញប់ស្ញែង​។​
 
​ពេទ្យ មិនដែល​ភ្លេច​ជន​អាពាធ​ ​ពេទ្យ ជួយ​ខ្មីឃ្មាត​ភ្លេច​ខ្លួនឯង​
​ពេទ្យ ទោះ​ភ្លៀងខ្យល់​ថ្ងៃ​ក្តៅហែង​ ​ពេទ្យ មិនដែល​ថ្លែងថា​នឿយហត់​។​
 
​ពេទ្យ សីលធម៌​មិនដែល​ចោល​ ​ពេទ្យ ច្បាស់​មិន​ច្បោល​ចេះ​ប្រាកដ​
​ពេទ្យ ណា​កាន់​បាន​មាន​គេ​កត់​ ​ពេទ្យ កុំ​បែរ​បត់​បែក​ពី​ក្រម​។ 
 
​វិជ្ជាជីវៈ​ពេទ្យ​មាន​ជាក់​ ​ស្មេ​រថា​មិន​លាក់​លេង​បន្លំ​
​ពេទ្យ ពិត​អាជីព​ដ៏​ឧ​ត្ត​ម​ ​ពេទ្យ អើយ​គួរ​ខំ​ពង្រឹង​ថែម​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com