ពីនេះ ពីនោះ
រួមគ្នា​សម្អាត​ទន្លេ​!
16, Dec 2019 , 7:59 am        
រូបភាព
ទិដ្ឋភាព​​ពីលើ​ដង​ទន្លេមេគង្គ​ ក្នុងភូមិ​កោះ​ប្រាក់ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា​
ទិដ្ឋភាព​​ពីលើ​ដង​ទន្លេមេគង្គ​ ក្នុងភូមិ​កោះ​ប្រាក់ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ: ថ្មីៗ
​បទ បន្ទោលកាក​

​សំណល់​ក្រាស់ក្រៃ​ ​យើង​ចោល​រាល់ថ្ងៃ​ពុំ​ស្រាក​
​សំណល់​សំណាក​ ​រាវ​រឹង​គោក​កាក​កខ្វក់​។​


 
​បាញ់ថ្នាំ​ដាក់​ជី​ ​សារធាតុ​គីមី​ដាល​ដក់​
​ទឹក​ល្អ​ប្រែ​ល្អក់​ ​ពី​ទឹក​កខ្វក់​តាម​ស្រែ​។​
 
​ប្លា​ស្ទិ​ក​ធំ​តូច​ ​វត្ថុ​រិល​ខូច​ច្នៃ​កែ​
​សំរាម​ហូរហែ​ ​ទឹក​កខ្វក់​ប៉ែ​ប្រែ​ពុល​។​
 
​ជំនាញ​ព្រមាន​ ​បើ​នៅ​បំពាន​ហ៊ាន​ជ្រុល​
​ម្នាក់ៗ​ងងុល​ ​ទៅមុខ​ទឹក​ពុល​សម្លាប់​។​
 
​មច្ឆា​ប្រែ​ខ្សត់​ ​មនុស្សលោក​អត់​ត្រី​ឆាប់​
​ជីវិត​ពិត​យ៉ាប់​ ​បើ​មិន​ស្រាយ​ឆាប់​កុន​ការណ៍​។​
 
​ច្នេះ​ដល់ពេល​ហើយ​ ​ល្មម​ឈប់​កន្តើយ​រក្សា​
​ទន្លេ​ស្ទឹង​ណា​ ​មិន​សម្អាត​ស្តារ​គ្រោះ​ក្រៃ​។​
 
​ទឹក​គង់​ត្រី​កុំ​ ​រាស្ត្រ​សុខដុម​រាល់ថ្ងៃ 
​ចង់​ស្អាត​រួម​ដៃ​ ​សម្អាត​រាល់ថ្ងៃ​កុំ​ធ្វេស​!​
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com