ជាតិ
សង្គមជាតិ
លោក នុត ពុធដារ៉ា ទៅធ្វើជាអភិបាលរងខេត្តក្រចេះ
× លោក នុត ពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ តែងតាំងជាអភិបាលរងខេត្តក្រចេះ។
អ្នកស្រី គឹម ញឹប ដែលពីមុនជាអភិបាលរងខណ្ឌដង្កោ ត្រូវរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌ ជំនួសលោក នុត ពុធដារ៉ា។ ចំណែក លោក ទុយ ច័ន្ទ ត្រូវតាំងជាអភិបាលរងខណ្ឌដង្កោ។
ពិធីប្រកាសដំណែងរបស់អ្នកស្រី គឹម ញឹប និង លោក ទុយ ច័ន្ទ គឺធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com