អត្ថបទពាណិជ្ជកម្ម
Hyundai បញ្ចេញ​រថយន្ត​ស៊េរី​ថ្មី​២០២០ Palisade បំពាក់​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​សុវត្ថិភាព​ខ្ពស់​
17, Dec 2019 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​ស៊េរី​ថ្មី ២០២០ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា  ជាមួយនឹង​ការបំពាក់​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​សុវត្ថិភាព​ខ្ពស់ ដែល​កាន់តែ​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អ្នកបើក​បរ និង​ធ្វើដំណើរ​គ្រប់​សា្ថ​ន​ភាព​ផ្លូវ ជាមួយនឹង​រថយន្ត​លក្ខណៈ​គ្រួសារ Hyundai Palisade 2020 ។ រថយន្ត​ស៊េរី​ថ្មី​នេះ ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​កំណើន លក់​ច្រើន​ក្នុង​ទីផ្សារ​។​
 
​ក្នុង​ពិធី​បើក​សម្ភោ​ធ​ជា​ផ្លូវការ រថយន្ត The All-New Palisade ឆ្នាំ 2020 នៅ​សណ្ឋាគារ​សុខា នា​រាត្រី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ លោក Brian Ko នាយក​ប្រតិ​បិ​ត្ត​របស់​ក្រុមហ៊ុន Hyundai បាន​មានប្រសាសន៍ថា​៖«The All-New-Palisade ប្រាកដជា​អាច​វាយលុក​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ជាក់​ជាមិនខាន ពីព្រោះ​រថយន្ត SUV មួយ​នេះ​មាន​ទំហំ​ធំ ជាមួយនឹង​តម្លៃ​ប្រកួតប្រជែង ទៀតផង​។ រថយន្ត​នេះ ត្រូវបាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ  ដែល​ធានាបាន​នូវ សុ​ត្ថិ​ភាព និង​ភាពងាយស្រួល​សម្រាប់​អ្នកបើកបរ ។ យើង​ជឿជាក់ថា​រថយន្ត Hyundai SUV ស៊េរី​ថ្មី​នេះ ពិតជា​សាក​សម​ឥតខ្ចោះ មិន​ថា​ការប្រើប្រាស់​ជាប្រចាំ​ថ្ងៃ និង​ការធ្វើដំណើរ​កម្សាន្ត​នោះទេ​»​។​


 
​រថយន្ត The All-new Palisade ឆ្នាំ​2020 ជា​ប្រភេទ​រថយន្ត SUV ដែល​បានបង្ហាញ​ពី​ប្រណិត​ភាព និង​ភាពខ្លាំង ទាំង​ការ​រចនា និង​ដំណើរការ​ម៉ាស៊ីន​។ ការ​រចនា​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​របស់​រថយន្ត Hyundai Palisade បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ ពី​ប្រណិត​ភាព និង​ភាព​លេចធ្លោ នៅពេលដែល​អ្នកធ្វើដំណើ​រ​នៅតាម​ដងផ្លូវ​។ Palisade បានឈ្នះ​ពានរង្វាន់​«​ការ​រចនា​ផលិតផល​-​រថយន្ត និង​ម៉ូតូ​» នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ការ​រចនា ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ល្បីល្បាញ​របស់ Red Dot កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០១៩​។​
 
​អ្នកនាង ខន អេង​លី អ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន  Hyundai បាន​លើកឡើងថា Hyundai Palisade ជា​ប្រភេទ​រថយន្ត​លក្ខណៈ​គ្រួសារ ដោយ​រថយន្ត​នេះ​ត្រូវបាន​រចនា​ប៉ា​ណា ខាងមុខ ជា​រាង​សំណាញ់​ប្រទាក់ក្រឡា ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​អង់អាច រឹងមាំ និង​ប្រណិត​ភាព នៃ​រថយន្ត SUV​។ ជាមួយនឹង​ការ​រចនា​គ្រប់​ប្រភេទ​ភ្លើង​បែប LED ដែលមាន​ភាព​ទាក់ទាញ និង​ភ្លឺ​ច្បាស់​ល្អ​។ ជាពិសេស យ៉ាន់​កង់​ដែលមាន​ទំហំ​ដល់​ទៅ 20​អ៊ីង  រឹងមាំ និង​អាចធ្វើ​ដំណើរ​គ្រប់​ស្ថានភាព​ផ្លូវ​។​
 
​ផ្នែក​ខាងក្នុង ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រណិត ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ និង​អ្នកដំណើរ​ទទួល បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ និង​ផាសុកភាព រួមជាមួយ​កៅអី​ដល់​ទៅ ៧ សម្រាប់​ការធ្វើ        ដំណើរ​ជា​លក្ខណៈ​គ្រួសារ​។ កៅអី​ស្បែក ពិតជា​ផ្តល់នូវ​អារម្មណ៍​ដ៏​ពិសេស ជាមួយនឹង​ការ​រចនា​ជា​ឈើ​ក្រូមេ នៅ​ជុំវិញ​ឡាន ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្នុង មើលទៅ​កាន់តែ​ធំ​ទូលាយ​។​


 
The All-new Palisade ដំណើរការ​ដោយ​ម៉ាស៊ីន 3.5L ជាមួយនឹង​ថាមពល​អតិបរិមា ដល់​ទៅ 277ps និង​ដំណើរការ​ដោយ 8 លេខ អូ​តូ​ម៉ា​ទិច​។ Palisade ប្រើប្រាស់​ប្រព័ន្ធ HTRAC និង Multi-Terrain Mode ដែល​បង្កើន​ប្រសិទ្ធភាព លើ​ដំណើរការ​លើ​ស្ថានភាព​ផ្លូវ​ផ្សេងគ្នា ដូចជា​ផ្លូវ​ភក់ ខ្សាច់ រលាក់ និង​ផ្លូវ​សើម​រអិល​។​
 
​បច្ចេកវិទ្យា​ឆ្លាត​វៃ​៖ សុវត្ថិភាព និង​ភាពងាយស្រួល​
 
The All-new Palisade ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ លើ​ផ្នែក​សុវត្ថិភាព និង​ភាពងាយស្រួល ដែល​ពិតជា​មិនអាច​ខ្វះ​បាន ចំពោះ​ឡាន​ក្នុង​ក្តី​សុបិន​របស់​អ្នក​។​
 
- អេក្រង់ touchscreen 10.25 អ៊ី​ញ និង​អេក្រង់​ពហុ​ព័ត៌មាន ដែលមាន​ទំហំ​ដល់​ទៅ 12.3 អ៊ីង​ដែល​ផ្តល់នូវ​លោកអ្នក នូវ​ព័ត៌មាន និង​ការកម្សាន្ត​ផ្សេងៗ​។​
- ប្រព័ន្ធ Shift-by-wire ដែលមាន​នៅក្នុង​ចង្កឹះ​លេខ​អេ​ឡិច​ត្រូ​និ​ច ដែល​វា​នឹង​ផ្លាស់ប្តូរ​ទៅ​អក្សរ P នៅពេលដែល​ម៉ាស៊ីន​រលត់ និង​នៅពេលដែល​អ្នកបើកបរ​បើកទ្វារ​រថយន្ត​។​
- កន្លែង​សាក​ថ្ម​អត់​ខ្សែ (Wireless charger) ពិតជា​ងាយស្រួល ដែល​អាច​ប្រើ​បាន​ចំពោះ Android deices និង Apple IPhone ។​
- Heads-Up Display ដែល​បង្ហាញ​ព័ត៌មាន​នៅលើ​កញ្ចក់ និង​ជួយ​ឲ្យ​អ្នកបើកបរ ផ្តោតអារម្មណ៍​នៅលើ​ផ្លូវ​ពេល​កំពុង​បើកបរ​។​
- Blind Spot View Monitor ដែលជា​ប្រព័ន្ធ​សុវត្ថិភាព ជួយ​អ្នកបើកបរ​អាច​មើលឃើញ​រថយន្ត​ដែល​មកពី​ចំហៀង​។ ប្រព័ន្ធ​នេះ នឹង​ដំណើរការ​នៅពេលដែល​អ្នកបើក​ភ្លើង បត់​ឆ្វេង​ស្តាំ​។​
- Safe Exit Assist and Rear Occupant Alert បាន​បង្កើតឡើង​ដើម្បី​ធានា សុ​ត្ថិ​ភាព​ដល់​អ្នកដំណើរ​ផ្នែក​ខាងក្រោយ​។​
- លោកអ្នក​កាន់តែ​រីករាយ នឹង​ដំណើរ​កម្សាន្ត​របស់លោក​អ្នក ជាមួយ​ដំបូល​បើក​ភ្លោះ ដែល​បញ្ជា​ដោយ​ប៊ូ​តុង​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com