អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ត្រកូល V ជំនាន់​ចុងក្រោយ នឹង​មក​បង្ហាញខ្លួន​ចុងឆ្នាំ​២០១៩ ដើមឆ្នាំ ២០២០
17, Dec 2019 , 5:51 pm        
រូបភាព
ដោយ: ថ្មីៗ
​គិតៗ​ទៅ​គឺ​រយៈពេល ២ ឆ្នាំ​ជាង​មកហើយ ដែល​ក្រុមហ៊ុន vivo បាន​ឈាន​ជើង​ចូលប្រឡូក និង​ប្រកួតប្រជែង ក្នុង​វិស័យ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន vivo គឺជា​ទូរស័ព្ទដៃ ដែលមាន​បច្ចេកវិទ្យា​ដ៏​សម្បូរបែប ទោះ​មិនមែន​ស្ថិតនៅក្នុង​លំដាប់​កំពូល​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន vivo ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ខ្លាំង នៅក្នុង​វិស័យ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ឲ្យ​កាន់តែ​មានឈ្មោះ​បោះ​សំឡេង នៅក្នុង​ទីផ្សារ​អាស៊ី​ផងដែរ​។
 
​វា​គឺជា​រឿង​មួយ ដែល​គួរ​ឲ្យ​កោតសរសើរ​ខ្លាំងណាស់​។ ចំពោះ​ការ​រចនា​ម៉ូដ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​នីមួយៗ​វិញ គឺ​សុទ្ធសឹងតែ​មានការ​ច្នៃប្រឌិត​ខ្ពស់ និង​មាន​លក្ខណៈ​ទាក់ទាញ​ចិត្ត សម្រាប់​មនុស្ស​គ្រប់​វ័យ​។ ដោយ​ស្មា​ត​ហ្វូ​ន​នីមួយៗ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប មិន​ចាញ់​ការច្នៃប្រឌិត របស់​ស្មា​ត​ហ្វូ​ន​ដទៃ​ឡើយ​។ យើង​អាច​និយាយបានថា គឺជា​ស្មា​ត​ហ្វូ​ន​ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន​ផងដែរ​។​
 
​នៅ​ចុងឆ្នាំ​នេះដែរ ក្រុមហ៊ុន vivo នឹងមាន​កាដូ​ពិសេស​មួយ ជូនទៅ​កាន់​អ្នក​ទាំងអស់គ្នា ដោយបាន​ត្រៀម​បញ្ចេញ​សែស្រលាយ​ត្រកូល v មួយទៀត ដែលជា​ម៉ូ​ឌែ​ល​ចុងឆ្នាំ​២០១៩ និង​ដើមឆ្នាំ ២០២០​។ បើតាម​ការប៉ានស្មាន​នេះ ស្មា​ត​ហ្វូ​ន​ដែលជា​បងប្អូន​សែស្រលាយ​ត្រកូល V នេះ នឹងមាន​វត្តមាន​នៅក្នុង​ប្រ​ទស​កម្ពុជា នាពេល​ឆាប់ៗ​នេះហើយ​។ 
 
​ចង់ដឹង​ឲ្យ​កាន់តែច្បាស់ ចំពោះ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ នៃ​ត្រកូល v នេះ នឹង​មកដល់​នៅពេលណា​នោះ សូមអ្នក​ទាំងអស់គ្នា​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ vivo Kh ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com