អត្ថបទពាណិជ្ជកម្ម
រថយន្ត Porsche Macan 2020 ឡូយ​អ៊ីចឹង​!​ទើបបានជា​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ទិញ​ដាក់​ជា​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ថ្មី​ដល់​ទៅ​១២​គ្រឿង​
18, Dec 2019 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​រង្វាន់​រថយន្ត​ដ៏​ទំនើប និង ឡូយ​ទាន់សម័យ Porsche Macan 2020 ត្រូវបាន​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា ប្រកាស​ជា​ផ្លូវការ ក្នុង​ការទិញ​ដាក់​ជា​រង្វាន់​ក្រវិល​កំប៉ុង​ផលិតផល​របស់ខ្លួន​ស​ម្រា​ប់​ផ្តល់ជូន​អតិថិជន​ដែលមាន​សំណាង​។
 
​ទាំងនេះ​ជាហេតុ​ផល​ដែល​ក្រុមហ៊ុន​ជ្រើស​រើសយក​រថយន្ត​អាឡឺម៉ង់​ដ៏​ទំនើប​ហើយ​ថ្លៃ​កប់​ពពក​សម្រាប់​អតិថិជន​របស់ខ្លួន​៖
 
•​ ​ជា​ប្រភេទ​រថយន្ត SUV ខ្នាតតូច​អាច​បង្កើនល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​រយៈពេល​ត្រឹមតែ ៦,៧ វិនាទី និង ឈានដល់​ល្បឿន​លឿន​បំផុត​គឺ ២២៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
•​ ​ស៊ីសាំង ប្រហែល ៨,១ លីត្រ​ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ 
•​ ​រចនា​ឡើង​ប្រកបដោយ​ផាសុខភាព បូករួម​ផ្នែក​ភ្ជាប់​បណ្តាញ និង ស្ថេរភាព​នៃ​ការបើកបរ រួមបញ្ចូល​ទាំង ស្តុ​ប​ក្រោយ LED ដែលមាន​ទម្រង់​ជា 3D និង ប្រព័ន្ធ​ត​ភ្ជាប់​បណ្តាញ​ដែល​ហៅថា Porsche Communication Management System( PSM) ដែលមាន​អេក្រង់ Touchscreen ទំហំ ១០.៩ អ៊ី​ញ​នៅក្នុង​រថយន្ត​ស្រាប់​។ 
•​ ​ផលិតឡើង​នៅ​រោងចក្រ​ប្រទេស​អាឡឺម៉ង់ ។​
 
​សម្រាប់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា រថយន្ត Porsche នេះ​ពិតជា​សក្តិសម​ជាមួយនឹង​រូបរាង​ដ៏​ប្រណីត​របស់​ស្រា​បៀរ​កម្ពុជា​កំប៉ុង​ថ្មី​ដែល​ផ្តល់ជូន​ទាំង​គុណភាព និង សោភ័ណភាព​។​
 
 
 
​គួរ​ជម្រាប​ថា អតិថិជន​ស្រា​បៀរ​កម្ពុជា​ទាំងអស់​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​រថយន្ត​ខាងលើ​អាច​ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​តាមរយៈ​លេខ​ទូរស័ព្ទ​061/067/069 902 902​។ ក្រៅពី​រថយន្ត​ដ៏​ទំនើប ក្រុមហ៊ុន​ក៏​នឹង​ផ្តល់ជូន​រង្វាន់​ទឹកប្រាក់​ដូចជា ៥០ លាន​រៀល ៤០​លាន​រៀល ៥​លាន​រៀល និង​៤​លាន​រៀល​ផងដែរ​។ 
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ !
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com