កីឡាអន្តរជាតិ
អន្តរជាតិ
Club World Cup ៖ Flamengo ឈ្នះ Al Hilal ឡើងវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះ Liverpool ឬ Monterrey
× Flamengo ក្លិបរបស់ប្រេស៊ីលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ឆ្នាំ២០១៩ ក្រោយវាយបកយកឈ្នះក្រុមពីអារ៉ាប៊ីសាអូឌីត Al Hilal ដោយលទ្ធផល ៣-១។ Flamengo ត្រូវរង់ចាំការប្រកួតរវាង Liverpool និង Monterrey ដែលត្រូវប៉ះគ្នានៅយប់ថ្ងៃទី១៨ ខែធ្នូ ម៉ោង ១២:៣០ នាទីយប់ [ម៉ោងនៅកម្ពុជា]។
កីឡាករ Salem Al Dawsari បានជួយ Al Hilal នាំមុខមុននៅនាទី១៨ ហើយលទ្ធផល ១-០ នេះនៅរក្សារហូតចប់វគ្គទី១។ ចូលដល់វគ្គទី២ ក្រុម Flamengo អាចវាយបកវិញបានដល់ទៅ៣គ្រាប់ ដែលសម្រេចបានដោយកីឡាករ Giorgian de Arrascaeta (នាទី៤៩) Bruno Henrique (៧៨) និង Ali Albulayhi (៨២)។
លទ្ធផល ៣-១ នេះគ្រប់គ្រាន់ដើម្បីជួយ Flamengo ម្ចាស់ជើងឯកពានប្រចាំលីគតំបន់អាមេរិកខាងត្បូង Copa Libertadores ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត គឺ Liverpool ម្ចាស់ជើងឯក Champions League ត្រូវប្រជែងជាមួយ Monterrey ក្រុមពីម៉ិកស៊ិកដើម្បីរកមួយក្រុមទៅជួប Flamengo ដណ្តើមពាន Club World Cup ឆ្នាំ២០១៩។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup នឹងធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ នាក្រុងដូហា ប្រទេសកាតា៕
Tag:
Club World Cup
Flamengo
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com