ជាតិ
សង្គមជាតិ
អាជ្ញាធរ ជួសជុល​ឡៅតឿ​ផ្សារ​អូរឫស្សី​, ស្នើ​ឲ្យ​អាជីវករ ចាកចេញ​មួយរយៈ​សិន​
19, Dec 2019 , 9:29 am        
រូបភាព
រូបពី Google ដែលបង្ហោះដោយ Kim hour
រូបពី Google ដែលបង្ហោះដោយ Kim hour
ដោយ: ថ្មីៗ
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រកាសថា សំណង់​អគារ​ផ្សារ​អូរឫស្សី នៅតែមាន​លក្ខណៈ​រឹងមាំ តែ​សំណង់​ឡៅតឿ បាន​ប្រេះស្រាំ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អាជីវករ បើ​ទុក​យូរ មិន​ជួសជុល​។


 
​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចេញ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង បានស្នើ​ឲ្យ​អាជីវករ​ផ្សារ​អូរឫស្សី ដែល​កំពុង​លក់ដូរ នៅលើ​ឡៅតឿ ក្រោម​ឡៅតឿ និង នៅ​ជុំវិញ​បរិវេណ​ទីតាំង​នេះ​ទាំងអស់ ផ្លាស់​ទៅ​លក់ដូរ​នៅក្រៅ​ផ្សារ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេស​សំណង់ ជួសជុល​ជាបន្ទាន់ និង​ឆាប់​រួចរាល់​។ 
 
​សេចក្តីជូនដំណឹង​រប​ស់លោក​អភិបាល មិនបាន​បញ្ជាក់​ឡើយ​ថា អ្នក​ប​ច្ចេ​សទេស នឹង​ចាប់ផ្តើម​ជួសជុល​នៅពេលណា ហើយនឹង​ត្រូវ​ប្រើ​រយៈពេល​យូរ​ប៉ុនណា​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះទេ ដោយសារតែ​មិនបាន​លើក​ទូរស័ព្ទ​៕ 

Tag:
 ផ្សារ​អូរឫស្សី​
  ជុស​ជុល​ឡៅតឿ​
© រក្សាសិទ្ធិដោយ thmeythmey.com