ជាតិ
សង្គមជាតិ
អាជ្ញាធរប្រាប់ថា​មិន​រុះរើ​ស្ពានថ្ម​ចាស់​ឡើយ​
19, Dec 2019 , 8:48 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​បាត់ដំបង បញ្ជាក់ថា ស្ពានថ្ម​ចាស់ដែលបន្សល់ពីសម័យអាណានិគមបារាំង នឹងត្រូវ​ថែរក្សា​ទុក​។ សាលាខេត្ត​បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​យប់​ថ្ងៃទី​១៩​ខែធ្នូ​នេះ យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋបាលខេត្ត​មាន​ជំហរ​ក្ងនុ​ការ​អភិ​វ​ក្ស​ស្ពានថ្ម​ចាស់​ដែលជា​ស្ពាន​បុរាណ​មួយ​នេះ​ឲ្យ​គង់វង្ស អាស្រ័យហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​ព្រួយបារម្ភ​»​។​


 
​បើតាម​សាលាខេត្ត​បាត់ដំបង  ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចុះ​ត្រួតពិនិត្យ និង​រក​ថវិកា​ដើម្បី​ជួសជុល​ថែទាំ​ងស្ពានថ្ម​នេះ​។ ជាមួយគ្នានេះ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ចូលរួម​ក្នុងការ​សាងសង់​ស្ពាន​ថ្មី​មួយ​បន្ថែមទៀត​នៅក្បែរ​ស្ពានថ្ម​បុរាណ​នេះ ដែលមាន​រចនាបទ​ប្រហាក់ប្រហែលគ្នា ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ទាំង​ការដឹកជញ្ជូន និង​ធ្វើដំណើរ​។

ស្ពានថ្មនេះ ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ១៩១៦ ដែលមកដល់ពេលនេះមានអាយុកាល១០៣ឆ្នាំហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។ ស្ពាននេះស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងនៅទល់មុខសាលាខេត្ត៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com