ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍សម្ភារសំណង់ និងគ្រឿងសង្ហារឹម «ផ្លូវ១ ក្រវាត់១» លើកទី២ នៅកម្ពុជា
20, Dec 2019 ,
2:53 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩៖ សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារឹមកម្ពុជា នឹងបើកពិធីពិព័រណ៍នៃសម្ភារសំណង់ និងគ្រឿងសងា្ហរឹម «ផ្លូវ១ ក្រវាត់១» ដែលមានទីតាំងពិព័រណ៍នៅ សណ្ឋគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ដើម្បីបន្តការជោគជ័យនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងពិធីលើកទី១ និងបញ្ចូលឈាមសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យកម្ពុជា ក្នុងពិធីពិព័រណ៍លើកនេះ សមាគមសម្ព័ន្ធបានបង្កើត វេទិកាអន្តរជាតិសម្រាប់ក្រុមហ៊ុនផលិតសម្ភារៈសំណង់នៅអាស៊ាន និងវិនិយោគិនលើវិស័យអចលនទ្រព្យ ដើម្បីប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងការពិភាក្សាអំពីឱកាសអាជីវកម្ម។
ពិធីពិព័រណ៍នេះបានអញ្ជើញសមាជិកនៃសមាគមសម្ព័ន្ធសម្ភារៈសំណង់ និងគ្រឿងសង្ហារឹមកម្ពុជាទាំងអស់មកចូលរួម ដែលជាក្រុមហ៊ុនពាក់ព័ន្ធនិងការរចនាបឋម លទ្ធកម្ម ការត្រួតពិនិត្យផលិតកម្ម វិស្វកម្ម និងសម្ភារៈសំណង់។ បន្ថែមពីនេះ សមាគមសម្ព័ន្ធបានសហការជាមួយនិងវេទិកាធនធានផ្សេងៗទៀត តាមរយៈការចែករំលែកព័ត៌មាន ការតភ្ជាប់តម្រូវការ និងផ្គត់ផ្គង់ដ៏ច្រើន និងមានគុណភាពខ្ពស់ ដើម្បីផ្ដល់សេវាកម្មក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់ដល់វិនិយោគិនលើវិស័យអចលនទ្រព្យ និងផ្ដល់បណ្ដាញទីផ្សារដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់។
ពិធីនេះបានធ្វើឡើងដោយ សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារឹមកម្ពុជា ដោយផ្អែកលើគោលបំណងបង្កើនការកត់សម្គាល់ឈ្មោះក្រុមហ៊ុនដែលចូលរួម បង្កើតឱកាសមួយដ៏ល្អក្នុងការផ្សាយគម្រោង និងផលិតផលរបស់សមាជិកផងដែរ។ ពិធីនេះ ក៏បានរៀបចំកន្លែងតាំងពិពរណ៍បង្ហាញនូវផលិតផលដ៏ល្អប្រណិត ផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនិងគ្នារវាងក្រុមហ៊ុនចូលរួម និងវិនិយោគិនលើវិស័យអចលនទ្រព្យ។
បន្ទាប់ពីការស្រាវជ្រាវទីផ្សារស៊ីជម្រៅ អ្នករៀបចំកម្មវិធីបានជ្រើសរើសវិនិយោគិនលើវិស័យអចលនទ្រព្យល្បីៗ នៅកម្ពុជា តភ្ចាប់និងក្រុមហ៊ុនចូលរួមតាំងពិពរណ៍ល្បីៗ ដោយមានប្រសិទ្ធភាពនិងវិជ្ជាជីវៈ ជំរុញវេទិការមួយដ៏សំខាន់សម្រាប់វិស័យសម្ភារៈសំណង់ក្នុងប្រទេស និងជាសេវាកម្មមួយដែលមានភាពច្នៃប្រឌិត និងមានគុណភាពល្អ។ ហើយក៏ជាបណ្ដាញភា្ជប់ដ៏សំខាន់ក្នុងការពង្រឹងការទំនាក់ទំនងគោលនយោបាយនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងវិស័យសេវាកម្មវិស្វកម្មនៅក្នុងប្រទេសផ្សេងៗផងដែរ។ វេទិការនេះ នឹងធ្វើឲ្យប្រសើរឡើងនូវកម្រិតនៃភាវូបនីយកម្ម ភាពជំនាញ និងកម្រិតទីផ្សារ នឹងព្យាយាមក្លាយជាសមាគមសម្ព័ន្ធផ្សព្វផ្សាយមួយ ដែលមានគុណភាពខ្ពស់ មានឥទ្ធិពលសម្រាប់វិស័យសម្ភារៈសំណង់ និងគ្រឿងសង្ហារឹម និងមានការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់អាស៊ីអាគ្នេយ៍។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 សប្តាហ៍
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
2 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
4 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
3 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម