ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​នៃ​ការ​ជ្រុះ ឬ​បាត់បង់​សក់​
20, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បណ្ឌិតសភា​រោគ​សើ​ស្បែក​អា​មេ​រិច​បាន​និយាយថា ការ​ជ្រុះ ឬ​បាត់បង់​សក់​ប្រចាំថ្ងៃ វា​គឺជា​ធម្មតា​។ ប៉ុន្តែ ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា មាន​ទំពែក ឬ​សក់​តិចជាង​មុន អ្នក​អាច​នឹង​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅរក​ការ​ជ្រុះ​សក់​ធ្ងន់ធ្ងរ​ជាងនេះទៀត​។​


 
​មូលហេតុ​នៃ​ការ​ជ្រុះ ឬ​បាត់បង់​សក់​
 
​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​បង្ហើប​ប្រាប់​អំពី​មូលហេតុ​ទូទៅ​នៃ​ការបាត់បង់​សក់​រួមមាន ៖
 
•​ ​ជំងឺ​សក់​
•​ ​ថ្នាំ ឬ​ការព្យាបាល​ជាក់លាក់​ណាមួយ​
•​ ​កើត​ស្រែង​
•​ ​ស្ថានភាព​ជំងឺ​
•​ ​បញ្ហា​អ័រម៉ូន​
•​ ​ស្ត្រេ​ស​
•​ ​អាហារូបត្ថម្ភ​ខ្សោយ​
•​ ​ការថែរក្សា​សក់​មិន​ត្រឹមត្រូវ​។​
 
​បណ្ឌិតសភា​រោគ​សើ​ស្បែក​អា​មេ​រិច​បាន​បន្ថែមថា គ្រូពេទ្យ​ជំនាញ​ខាង​សើរ​ស្បែក​អាចជួយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបាត់បង់​សក់​របស់​អ្នក​និង​អាចជួយ​អ្នកស្វែងរក​ជម្រើស​នៃ​ការព្យាបាល​ដែលមាន​សក្តានុពល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com