កីឡាអន្តរជាតិ
អន្តរជាតិ
Tokyo Olympics៖ ជប៉ុនត្រៀម២៤៧លានដុល្លារសម្រាប់ការពារគ្រោះធម្មជាតិ
× អ្នករៀបចំកីឡាអូឡាំពិកក្រុងតូក្យូ នៅថ្ងៃសុក្រទី២០ ខែធ្នូនេះ ថាជប៉ុនបានបង្ហាញកញ្ចប់ថវិកាចុងក្រោយចំនួន ១,៣៥ ពាន់ពាន់លានយ៉េន (១២,៦ ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រើក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០។ ប្រាក់ដ៏ច្រើននេះ គឺមានចំនួនកើតឡើងកាលពីការបង្ហាញលើកដំបូងឆ្នាំមុន ព្រោះត្រូវបន្ថែមការចំណាយច្រើនលើបញ្ហាកម្តៅ។
ក្រុមមន្ត្រី អះអាងទៀតថាថវិកាខាងលើមិនទាន់រាប់បញ្ចូលចំនួនទឹកប្រាក់ប្រមាណ ៣ ពាន់លានយ៉េន (ជាង២៧លានដុល្លារ) សម្រាប់ការផ្លាស់ប្តូរកីឡារត់ម៉ារ៉ាតុង និងកីឡាដើរទៅកាន់ក្រុង Sapporo ទេ ខណៈដែលពួកគេកំពុងមានបញ្ហាប្រកែកជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
ប្រាក់ចំណូលដែលបានមកពីការឧបត្ថម្ភក្នុងស្រុក និងការលក់សំបុត្របានកើនឡើងចំនួន ២៧៤លានដុល្លារអាមេរិក ដែលប្រាក់ទាំងនេះត្រូវយកទៅលៃលកបន្ថែមលើទំនិញ ការដឹកជញ្ជូន ផ្នែកសន្តិសុខ និងរួមទាំវិធានការទប់ស្កាត់កម្ដៅផង។
ចំណោមកញ្ចប់លុយសរុប ១២,៦ ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់ ២៤៧លានដុល្លារត្រូវយកទៅចំណាយលើការដោះស្រាយភាពអាសន្នដែលអាចកើតមានដោយគ្រោះមហន្តរាយធម្មជាតិ។
ជុំវិញការចំណាយនេះ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូ ឆ្នាំ២០២០ កំពុងមានបញ្ហាជាមួយ IOC ផងដែរ អំពីតម្លៃនៃការផ្លាស់ប្តូរកម្មវិធីម៉ារ៉ាតុងទៅកាន់ក្រុង Sapporo ដោយសារកាកើនកម្តៅ។
យ៉ាងណាក៏ដោយ IOC បកស្រាយថា ពួកគេមានការប្រយ័ត្នប្រយែងអំពីថ្លៃដើមនៃការរៀបចំការប្រកួតកីឡាដែលធ្វើឲ្យទីក្រុងផ្សេងទៀតលែងហ៊ានដេញថ្លៃ និងដើម្បីជំរុងឲ្យទីក្រុងតូក្យូកាត់បន្ថយការចំណាយ និងកម្មវិធីកីឡាខ្លះ។
សម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ នៅក្រុងប៉ារីស ដែលបារាំងធ្វើម្ចាស់ផ្ទះ បានបង្ហាញកញ្ចប់ទឹកប្រាក់បណ្តោះអាសន្នក្នុងការរៀបចំ ចំនួន ៧,៦ ពាន់លានដុល្លារ ខណៈ អូឡាំពិកឆ្នាំ២០២៨ នៅ Los Angeles សហរដ្ឋអាមេរិកបានបញ្ចេញថវិកាចំនួន ៦,៩ ពាន់លានដុល្លារ។ នេះបង្ហាញថា ជប៉ុនចំណាយច្រើនលើសបារាំង និងអាមេរិកដល់ទៅពាក់កណ្តាលឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com