ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មុខសញ្ញា​នេះ លួច​ប្រាប់​អ្នក​ថា មហារីក​ពោះវៀន​ជិត​មកដល់​ហើយ​
21, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អា​ការៈដែល​ប្រាប់​អ្នក​ថា ពោះវៀន​អ្នក​ជិត​កើត​មហារីក​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​មានពេលខ្លះ អ្នក​អាច​ទល់លាមក​ដោយសារ​តែ​ក្តៅ​ក្នុង ឬ​អាហារ​ដែល​ញ៉ាំ​ចូលទៅ​មិនអាច​រំលាយ​បានល្អ​។ ប៉ុន្តែ​នៅពេលដែល​អ្នក​ទល់លាមក​ញឹកញាប់ ហើយ​តែង​កើតមាន​អាកា​រៈ​ហើមពោះ ព្រមទាំង​ឈឺពោះ នោះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការកើត​មហារីក​ពោះវៀន​។​
  2. ​នៅពេលដែល​លាមក​អ្នក​ប្រែជា​មិនមាន​លក្ខណៈ​ធម្មតា ដោយមាន​លក្ខណៈ​រឹង ឬ​ចេញ​ជា​ខ្សែ​វែង​មិន​ដាច់​គ្នា នោះ​អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ ទើប​អាច​ព្យាបាល​បាន​ទាន់ពេលវេលា​។​
  3. ​នៅពេលដែល​អ្នក​តែងមាន​អារម្មណ៍​ថា​ចង់​បត់ជើងធំ ហើយ​ចូល​បន្ទប់ទឹក បែរជា​ពិបាក​ក្នុងការ​បត់ជើង ដោយ​ក្នុង​មួយថ្ងៃ​តែង​កើតមាន​អាកា​រៈ​បែបនេះ នោះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​អាកា​រៈ​មហារីក​ពោះវៀន​នេះហើយ​។​
  4. ​ការ​បត់ជើងធំ​ចេញឈាម ក៏​អាចជា​មុខសញ្ញា​មួយ​បង្ហាញ​អ្នក​ថា អ្នក​កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ក្នុង​ការកើត​មហារីក​ពឿ​វៀន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ជួបនឹង​គ្រោះថ្នាក់​បែបនេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com