អន្តរជាតិ
មនុស្ស​៥​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នកកាសែត Khashoggi
23, Dec 2019 , 5:35 pm        
រូបភាព
អ្នកកាសែត Jamal Khashoggi ដែលត្រូវបានសម្លាប់​។ រូបថត AFP
អ្នកកាសែត Jamal Khashoggi ដែលត្រូវបានសម្លាប់​។ រូបថត AFP
ដោយ: ថ្មីៗ
​រដ្ឋអាជ្ញា​អា​រ៉ា​ប៊ី​សា​អូឌីត​នា​ថ្ងៃ​ចន្ទ​នេះ បាន​ឲ្យ​ដឹងថា មនុស្ស​៥​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត និង​៣​នាក់​ទៀត​ត្រូវ​ជាប់​ដល់​២៤​ឆ្នាំ ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នកកាសែត​ឈ្មោះ Jamal Khashoggi នៅ​ក្រុង Istanbul កាលពី​ខែតុលា ឆ្នាំ​២០១៨​។​

 
​បើតាម​ការផ្សាយ​របស់ Al Jazeera លោក Saud al-Qahtani អតីត​ទីប្រឹក្សា​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​ស៊ើបអង្កេត​ផងដែរ ប៉ុន្តែ​មិនមាន​ការកំណត់​ទោស​ឡើយ ហើយ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​។​
 
​លោក Khashoggi គឺជា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក  និង​ជា​អ្នកសារព័ត៌មាន​ម្នាក់​ដែល​តែងតែ​រិះគន់​ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ លោក​បាន​ចូលទៅ​កាន់​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ស្ថិតក្នុង​ក្រុង Istanbul ប្រទេស​តួ​ក​គី ដើម្បី​ទទួល​លិខិតបញ្ជាក់​ពី​ការ​លែងលះ​អតីត​ភរិយា​ខ្លួន​។ នៅ​ទីនោះ​ហើយ ដែល​អ្នកសរសេរ​ឲ្យ Washington Post រូបនេះ ត្រូវបាន​សម្លាប់​៕
 

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com