អន្តរជាតិ
​តារាចម្រៀង​សិង្ហ​បុរី Samantha Lee ស្លាប់ ក្រោយ​បង្ហោះ​សារ​ពី​ជំងឺ​បាក់​ទឹកចិត្ត
24, Dec 2019 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
តារាចម្រៀង​សិង្ហ​បុរី Samantha Lee ត្រូវបាន​ប្រកាសថា ស្លាប់ កាលពី​យប់​ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ បន្ទាប់ពី​នាង​បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ទាក់ទង​នឹង​អារម្មណ៍​អ្នក​កើត​ជំងឺ​បាក់​ទឹកចិត្ត​។ នេះ​បើតាម​ការផ្សាយ​របស់ CNA​។​



Samantha Lee មានឈ្មោះ​ល្បីល្បាញ​នៅ​សិង្ហ​បុរី បន្ទាប់ពី​នាង​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Singapore Idol រដូវ​កាល​ទី​៣ នា​ឆ្នាំ​២០០៩​។​

​នា​វេលា​ម៉ោង​៦​ល្ងាច Lee បាន​បង្ហោះ​រូប​វីដេអូ​របស់ខ្លួន ដោយ​មិនបាន​និយាយ​អ្វី​ឡើយ ប៉ុន្តែ​មានភ្ជាប់​សំណេរ​នៅក្នុង​នោះ​។ នាង​បានសរសេរថា​៖ «​ខ្ញុំ​ដឹងថា​អ្នក​ទាំងអស់គ្នា ព្រួយបារម្ភ​ពី​ខ្ញុំ​។ សូម​អរគុណ​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​។ ខ្ញុំ​បានធ្វើ​អ្វីៗ​ទាំងអស់​រហូត​ដល់ទី​បំផុត​នៅពេលនេះ​»​។​


Lee បាន​បន្តថា គ្មាន​អ្នក​យល់ច្បាស់​អំពី​ខ្លួន​ដែល​កើត​ជំងឺ​បាក់​ទឹកចិត្ត​នោះឡើយ ហើយ​ថា​ខ្លួន​នៅ​សម​រស់នៅក្នុង​ពិភពលោក​នេះ​ទៀត​ដែរ មុននឹង​ថ្លែង​សារ​ជម្រាបលា​ចុងក្រោយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​មិនទាន់​ផ្តល់​ក្តី​សន្និដ្ឋាន​ផ្លូវការ​ទាក់ទង​នឹង​មរណភាព​របស់​តារាចម្រៀង​នេះ​នៅឡើយ​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com