ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​អារម្មណ៍ល្អ​? អាន​អត្ថបទ​នេះ​!
02, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​ថាមពល​រាងកាយ​ថយចុះ​នោះ​អារម្មណ៍​របស់​យើង​ក៏​ប្រែប្រួល​ទៅជា​មិនសូវ​ប្រសើរ​ដូចគ្នា​។ ទោះជា​យ៉ាងណា​ពេលខ្លះ​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​បណ្ដាលមកពី​ឥទ្ធិពល​នៃ​សារធាតុ​មួយចំនួន​ដូចជា នីកូទីន កាហ្វេ​អ៊ី​ន និង​ជាតិ​អាកុល​។ ហើយ​បញ្ហា​ភាព​តានតឹង រួមទាំង​អតុល្យភាព​នៃ​អ័រម៉ូន​ក៏​ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​អស់កម្លាំង​និង​អារម្មណ៍មិនល្អ​ផងដែរ​។


 
​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​ជួយ​បង្កើន​ថាមពល​ឆាប់រហ័ស​និង​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ ៖
 
 ១. ត្រី​សាល​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រយោជន៍​ណាស់​ក្នុងការ​លើកកម្ពស់​អារ​ម្មណ៍​ល្អ​និង​ស្ដារ​ថាមពល​ឡើងវិញ​។ ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ដូច​សាល​ម៉ុ​ន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. គ្រាប់​អាល់​ម៉ុ​ន​

​គ្រាប់​ធញ្ញជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែលមាន​ប្រសិទ្ធភាព​ជួយ​រក្សា​លំនឹង ក៏ដូចជា​លើក​កំពស់​នូវ​អារម្មណ៍​អោយមាន​លក្ខណៈ​ល្អប្រសើរ ។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៣. ស៊ុត​

​មិន​ត្រឹមតែ​ផ្ដល់ឱ្យ​រាងកាយ​នូវ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ចាំបាច់​ដើម្បី​ផលិត​អ័រម៉ូន​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស៊ុត​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផងដែរ​។​
 
៤. សូកូឡា​ខ្មៅ​

​សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។ គ្រាន់តែ​ប្រាកដថា អ្នក​បានជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ចៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
 
៥. គីម​ឈី​

​អាហារ​នេះ​ជួយ​បង្កើន​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ដែល​ចាំបាច់​សម្រាប់​បរិមាណ​នៃ​អ័រម៉ូន​រីករាយ​ក្នុង​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com