អត្ថបទពាណិជ្ជកម្ម
កម្មវិធី​តាំងពិព័រណ៍​បោក​សម្លៀកបំពាក់​ក្លិនក្រអូប ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន
30, Dec 2019 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កម្មវិធី​តាំងពិព័រណ៍​បោក​សម្លៀកបំពាក់​ក្លិនក្រអូប រយៈពេល ២​ថ្ងៃ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី បានទទួល​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​អ្នកទស្សនា ជាពិសេស​ស្ដ្រី​មេផ្ទះ និង​អ្នកមាន​អាជីវកម្ម​ផ្នែក​បម្រើ​សេវាកម្ម​បោកគក់​សម្លៀកបំពាក់ ដែល​ពួកគាត់​ចង់បាន​នូវ​ផលិតផល​ដែលមាន​គុណភាព អាចជួយ​រក្សា​ពណ៌ និង​ឲ្យ​សម្លៀកបំពាក់​ស្អាត​ភ្លឺ​ចែងចាំង ហើយ​ជាពិសេស​មាន​ក្លិនក្រអូប​ដូច​ទឹក អប់​ពី​ប្រទេស​បារាំង​។
 
​កញ្ញា ពង្ស របៀប អ្នក​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​តាំងពិព័រណ៍​បោក​សម្លៀកបំពាក់​ក្លិនក្រអូប និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ម៉ាក​ផលិតផល នៃ​ក្រុមហ៊ុន យូនីលីវើ បាន​ឲ្យ​ដឹងថា​៖«​គោលបំណង​ចម្បង​នៃ​កម្មវិធី​តាំងពិព័រណ៍​បោក​សម្លៀកបំពាក់​ក្លិនក្រអូប​រយៈពេល 2 ថ្ងៃ (28-29 ធ្នូ 2019) នេះ ក្រុមហ៊ុន​ចង់​ឲ្យ​អតិថិជន និង​អ្នក​ប្រើ​ទូទៅ បាន​សាកល្បង​ផ្ទាល់​នូវ​ផលិតផល និង​ទទួលបាន​បទពិសោធន៍​ថ្មី នៃ​ផលិតផល​ដ៏​ពិសេស ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ស្អាត ភ្លឺ​ចែងចាំង ជួយ​ឲ្យ​សាច់​ក្រណាត់​ទន់ល្មើយ និង​រក្សា​ពណ៌​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ថ្មី​បានយូរ ហើយ​មាន​ក្លិនក្រអូប​ដូច​ទឹកអប់​ពី​ប្រទេស​បារាំង​»​។​


 
​កញ្ញា​បន្តថា ផ​លិ​ផល​ថ្មី​ដែល​ក្រុមហ៊ុន​ដាក់ចេញ រួមមាន​ម្សៅ​សាប៊ូ វី​សូ​ពិសេស ទឹកអប់​ថ្មី ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​បោកគក់​សម្លៀកបំពាក់​របស់​យើង​បាន​ស្អាត​ល្អ នឹង​នៅតែ​ភ្លឺ​ចែងចាំង ហើយ​ផ្ដល់​ក្លិនក្រអូប​ដូច​ទឹកអប់​ពី​ប្រទេស​បារាំង​។ បន្ថែម​ពីលើ​នេះ ប្រសិនបើ​អ្នកប្រើប្រាស់ ប្រើ​រួមគ្នា​ជាមួយនឹង​ទឹក​ក្រអូប​ខម​ហ្វ​ត​ទឹកអប់​ថ្មី នោះ​នឹង​ទទួលបាន​ក្លិន​ទឹកអប់​ដ៏​ក្រអូប ធ្វើ​ឲ្យ​សម្លៀកបំពាក់​ក្រអូប ស្រស់ស្រាយ​ជាប់​បានយូរ សាច់​ក្រណាត់​ទន់ល្មើយ ហើយក៏​អាចជួយ​រក្សា​ពណ៌ ធ្វើ​ឲ្យ​សម្លៀកបំពាក់​ថ្មី​បានយូរ​ផងដែរ​។ ទឹក​ក្រអូប​ខម​ហ្វ​ត មួយកញ្ចប់ អាច​ប្រើ​ជាមួយ​អាវ​បាន​រហូត ២០ អាវ ដោយ​គ្រាន់តែ​ត្រាំ​ទុក ១០ នាទី​សម្រាប់​ទឹក​ចុងក្រោយ​។ 
 
​កញ្ញា ពង្ស របៀប បាន​បន្ថែមទៀតថា អតិថិជន​ជាច្រើន មានការ​ពេញចិត្ត​នឹង​ក្លិន​ថ្មី ដែល​ផ្ដល់​ភាព​ក្រអូប​ដូច​ទឹកអប់​មកពី​ប្រទេស​បារាំង ក្រោយ​ពួកគាត់​បាន​ទស្សនា​ការធ្វើ​សាកល្បង​ដោយផ្ទាល់ ពី​ក្រុមការងារ​។ ចំពោះ​ផលិតផល​ទាំង​២ អតិថិជន​ទាំងអស់​អាច​រក​ជាវ​បាន នៅតាម​បណ្ដា​ហាង និង​កន្លែង​លក់ដូរ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃនេះ​តទៅ​៕ 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com