ពីនេះ ពីនោះ
«​រាត្រីសមោសរ​»​សរសេរ​បែបនេះ​ទើបត្រូវ មិនមែន​«​រាត្រី​ស្រមោល​សរ​»​ឡើយ​!
01, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ហើយ​ថា ពាក្យ​ដែល​ខ្មែរ​យើង​ពីមុន​និយម​សរសេរ​«​រាត្រី​ស្រមោល​សរ​»​នោះ​មិនមែនជា​ពាក្យ​ត្រឹមត្រូវ​ទាល់តែសោះ​។ ពាក្យ​ដែល​ត្រូវ​វិញ​នោះ​គឺ​«​រាត្រីសមោសរ​»​ឯនេះ​វិញ​ទេ​ដែល​ត្រឹមត្រូវ​។​


 
​គេ​និយម​ប្រើពាក្យ​«​រាត្រីសមោសរ​»​នេះ​ក្នុងន័យ​ថា ទីប្រជុំ ភ្ជុំគ្នា ឬ​ជួបជុំគ្នា នៅពេល​រាត្រី​។ ក្នុង​រាត្រីសមោសរ គេ​និយម​ពិសារ​អាហា​រដ្ឋា​ន​ជុំគ្នា និង​មានការ​រាំរែក ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com