ជាតិ
សង្គមជាតិ
តុលាការ ដាក់ទោសមួយជីវិត លើស្ត្រីដែលសម្លាប់មិត្តភក្តិ ហើយកាត់សាកសពយកទៅលាក់ក្នុងទូទឹកកក ស្រ្តីជាឃាតក ពេលត្រូវបានសមត្ថកិច្ច នាំទៅកាន់ផ្ទះរបស់នាង ដើម្បីឲ្យនាងឲ្យធ្វើត្រាប់ តាមហេតុការដែលខ្លួន បានសម្លាប់មិត្តភក្តិ
× តុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ទៅលើស្រី្តឈ្មោះ ស៊ិន សុផល ដែលសម្លាប់មិត្តភក្ភិ ហើយកាត់ជាបំណែកៗ យកទៅលាក់ទុកក្នុងទូទឹកកក រួមព្រលះច្រកថង់ខ្មៅ និងបន្ទាប់មក យកសាកសពសាបំណែកៗទាំងនោះ ដាក់ក្នុងថង់ខ្មៅ យកទៅបោះចោលក្នុងទន្លេ។ យោងតាមសាលក្រម ដែលប្រកាសនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ តុលាការ ក៏បានតម្រូវឲ្យស្ត្រីជាឃាតករូបនេះ បង់ប្រាក់១២០លានរៀលផងដែរ។
សវនាការជំនុំជម្រះលើពិរុទ្ធជនឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមបទចោទឃាតកម្មគិតទុកមុន។ ក្រោយបញ្ចប់សវនាការ តុលាការ មិនបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយបានលើកយកមកប្រកាសនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងអង្គសវនាការនាពេលនោះ ស្ត្រីជាឃាតក បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដិអំពើឃាតកម្មដូចការចោទប្រកាន់មែន។
ស្ត្រីជាជនរងគ្រោះឈ្មោះ គឹម យ៉ានាង អាយុ៣៩ឆ្នាំ ជាម្ចាស់ហាងអ៊ុតសក់មួយកន្លែងក្នុងផ្សារចាស់។ ជនរងគ្រោះ ជាស្ត្រីមេម៉ាយ (មានកូនស្រីម្នាក់) ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ ស្ត្រីជាឃាតក បានសម្លាប់ជនរងគ្រោះ កាលពីអំឡុងខែខែមិថុនា ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com