ធម្មសភា​អាយុកាល​៧០​ឆ្នាំ​នៅ​វត្ត​យាយ​ទេព ត្រូវ​កម្ទេចចោល ដោយសារ​ចាស់​ទ្រុឌទ្រោម​
ជាតិ
ធម្មសភា​អាយុកាល​៧០​ឆ្នាំ​នៅ​វត្ត​យាយ​ទេព ត្រូវ​កម្ទេចចោល ដោយសារ​ចាស់​ទ្រុឌទ្រោម​
03, Jan 2020 , 9:59 pm        
រូបភាព
​ធម្មសភា​ឬ​ធម្មមន្ទីរ នៃ​វត្ត​ទេពធីតា​រាម  (​វត្ត​លោកយាយ​ទេព​) ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​កសាងឡើង​តាំងពី​អំឡុង​ឆ្នាំ​១៩៥០ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ហើយ​នោះ ត្រូវបាន​វាយកម្ទេច​ចោល ដើម្បី​ជៀសវាង​បង្ក​គ្រោះថ្នាក់​ដោយ​យថាហេតុ​មួយ​។


 
​ព្រះអង្គ ចន្ទ​ជោ​តោ ឆន ឆុង ព្រះចៅអធិការ​វត្ត​លោកយាយ​ទេព មាន​ថេរ​ដីកា​ថា ធម្មសភា​នេះ មាន​ពី​ជាន់ គឺជា​កន្លែង​ប្រជុំពិភាក្សា​កិច្ចការ​ផ្សេងៗ​របស់​ព្រះសង្ឃ​។ ក្នុង​បទ​សម្ភាស​ជាមួយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០ ព្រះអង្គ មាន​សង្ឃដីកា​ថា ព្រះអង្គ ធ្លាប់បាន​ពិភាក្សា​ជាមួយ​អភិបាលខេត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​រួចមកហើយ ទើប​ស​ម្រ​ច​វាយកម្ទេច​ធម្មសភា​នេះ​។  
 
​ព្រះអង្គ បញ្ជាក់​ដូច្នេះ​ថា​៖«​ដោយ​គិតពី​បញ្ហា​ចាស់​ទ្រុឌទ្រោម ខ្លាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ទើប​សម្រេច​វាយចោល​ធ​ម្ម​មន្ទីរ​នេះ​ចោល ហើយ​កសាង​ថ្មី​ឡើងវិញ​»​។ ជាមួយគ្នានេះដែរ ព្រះអង្គ បាន លើកឡើងថា នៅ​វត្ត​លោកយាយ​ទេព មាន​បណ្ណាល័យ​និង​ព្រះវិហារ ដែល​បាន​កសាងឡើង​តាំងពី​សម័យ​បារាំង​។ 
 
​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ បាន​ស្គាល់​​វត្ត​លោកយាយ​ទេព​នេះ តាមរយៈ​បទ​ចម្រៀង «​ចម្ប៉ា​ផ្សារលើ​» របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត​៕ 
រូបភាពពីទំព័រហ្វេសប៊ុករបស់វត្តទេពធីតារាម កំពង់ឆ្នាំង៖





Tag:
 វត្ដ​លោកយាយ​ទេព​
  ធម្មមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com