ជាតិ
បាក់អគារនៅកែប៖ រកឃើញប្តី-ប្រពន្ធ នៅមានជីវិត នៅម៉ោងជាង២រសៀល
× នៅម៉ោងជាង២រសៀល ថ្ងៃទី៤ ខែមករានេះ សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញប្តី-ប្រពន្ធ២នាក់បន្ថែមទៀត នៅមានជីវិត ហើយបានយកពួកគាត់ចេញពីំគំនរអគារដែលបាក់រលំនៅក្រុងកែប។ ពួកគាត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
មកដល់ពេលនេះ គេ រកឃើញជនរងគ្រោះ២៧នាក់ ដោយក្នុងនោះអ្នកនៅមានជីវិត២០នាក់ និងអ្នកស្លាប់៧នាក់។ សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះផ្សេងទៀត ក្នុងគំនរអគារនោះ៕ © រក្សាសិទ្ធិដោយ thmeythmey.com