ជាតិ
សង្គមជាតិ
បាក់អគារនៅកែប៖ រកឃើញបំណែកសពក្មេងស្រីម្នាក់ នៅម៉ោងប្រហែល១០កន្លះយប់
04, Jan 2020 , 11:22 pm        
រូបភាព
ក្បាលក្មេងស្រី ត្រូវបានរុំក្រណាត់ស ក្រោយយកចេញពីគំនរអគារ
ក្បាលក្មេងស្រី ត្រូវបានរុំក្រណាត់ស ក្រោយយកចេញពីគំនរអគារ
នៅម៉ោងប្រហែល១០កន្លះយប់ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញក្បាលក្មេងស្រីម្នាក់ ក្នុងគំនរអគារដែលបាក់រលំនៅក្រុងកែប។ ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ យកបានតែក្បាលប៉ុណ្ណោះចេញមកខាងក្រៅ ដោយបន្តស្វែងរកខ្លួនរបស់ក្មេងស្រីនោះ នៅក្នុងគំនរអគារ។



ក្រុមអ្នកជួយសង្គ្រោះ សន្និដ្ឋានថា ក្មេងស្រីដែលបាត់បង់អាយុជីវិតនោះ មានអាយុប្រហែល១០ឆ្នាំ។ គិតត្រឹម១០កន្លះយប់ថ្ងៃទី៤ ខែមករា ជនរងគ្រោះដែលភាគច្រើនជាកម្មករ ត្រូវបានរកឃើញ៣០នាក់ហើយ ដោយក្នុងនោះ នៅមានជីវិត២២នាក់ និងស្លាប់៨នាក់។ ក្នុងចំណោមអ្នកនៅរស់ មានស្រី៧នាក់ ហើយក្នុងចំណោមអ្នកស្លាប់ មានស្រី៦នាក់។ 

អគារកម្ពស់៦ជាន់នេះ បានបាក់រលំនៅល្ងាចថ្ងៃទី៣ ខែមករា ខណៈសាងសង់រួចបាន៩០ភាគរយទៅហើយ។ លោក ឯក សារុន និងភារិយា ដែលជាម្ចាស់អគារនេះ ត្រូវចាប់ខ្លួន៕

Tag:
 បាក់អគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com