សង្គមអន្តរជាតិ​
អន្តរជាតិ
២០២០៖ អាកាសចរណ៍​សុវត្ថិភាព​បំផុត​លើ​លោក​៖ Qantas លេខ​១ Singapore Airlines លេខ​៦
05, Jan 2020 , 9:30 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​អាកាសចរណ៍ Qantas ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ នៃ​តារាង​អាកាសចរណ៍​ដែលមាន​សុវត្ថិភាព​ជាងគេ​បំផុត​លើ​លោក (2020 Safest Airlines) តាមរយៈ​ការវាយតម្លៃ​របស់ AirlineRatings.com​។ ជាមួយគ្នានេះ Singapore Airlines ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦​។

 
AirlineRatings ផ្តល់​ពិន្ទុ​ដោយ​ទៅលើ​កត្តា​ជាច្រើន ជាពិសេស​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​កំណត់ត្រា​ផ្សេងៗ ទាក់ទង​ករណី​គ្រោះថ្នាក់ វិធានការ​ផ្នែក​សុវត្ថិភាព ក៏ដូចជា​អាយុកាល​នៃ​ការហោះហើរ​។​
 
​ជើងហោះហើរ​ដែលមាន​សុវត្ថិភាព​បំផុត​លើ​លោក​ទាំង​២០ (World’s safest airlines 2020)៖
១. Qantas
២. Air New Zealand
៣.EVA Air
៤. Etihad
៥. Qatar Airways
៦. Singapore Airlines
៧. Emirates
៨. Alaska Airlines
៩. Cathay Pacific Airways
១០. Virgin Australia
១១. Hawaiian Airlines
១២. Virgin Atlantic Airlines
១៣. TAP Portugal
១៤. SAS
១៥. Royal Jordanian
១៦. Swiss
១៧. Finnair
១៨. Lufthansa
១៩. Aer Lingus
២០. KLM
 
​អាកាសចរណ៍​ដែលមាន​សុវត្ថិភាព និង​តម្លៃថោក (Safest low-cost airline) ទាំង​១០៖
១. Air Arabia
២. Flybe
៣. Frontier
៤. HK Express
៥. IndiGo
៦. Jetblue
៧. Volaris
៨. Vueling
៩. Westjet
១០. Wizz៕
 

Tag:
 អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com