ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​មួយក្រុម ទៅ​បង្កើត​បក្ស​ថ្មី ដើម្បី​បង្កើត​វប្បធម៌​នយោបាយ​ថ្មី និង​ផ្សះផ្សា​ជាតិ​
05, Jan 2020 , 4:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កង គឹមហាក់ ស្ថាបនិកគណបក្សខ្មែរស្រលាញ់ជាតិ និងជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក កង គឹមហាក់ ស្ថាបនិកគណបក្សខ្មែរស្រលាញ់ជាតិ និងជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ
 ភ្នំពេញ​៖ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម ដែល​ទើប​ទទួលបាន​សម្បទាន​យោ​បាយ​ឡើងវិញ​នោះ បានសម្រេច​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ដែលមាន​ឈ្មោះថា គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​។ គណបក្ស​ថ្មី​នេះ កំពុងស្ថិត​នៅក្នុង​ដំណើរការ​នីតិវិធី​សុំ​បង្កើត​នៅ​ក្រសួងមហាផ្ទៃ​។ លោក កង គឹម​ហាក់ ដែលជា​ស្ថាបនិក​បក្ស​មួយរូប បាន​បញ្ជាក់ថា ការបង្កើត​បក្ស​ថ្មី​នេះ ដោយសារតែ​ខ្លួន និង​សមាជិក​ផ្សេងទៀត ចង់​បន្ត​អាជីព​នយោបាយ និង​ដោះស្រាយ​បញ្ហា​សង្គម ស្របពេល​អតីត​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។​



​លោក កង គឹម​ហាក់ បាន​បញ្ជាក់ថា គោលបំណង​ដែល​បង្កើត​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ​នេះ ក្នុង​គោលដៅ​ស្មារតី​សង្គ្រោះ​ជាតិ បង្កើត​វប្បធម៌​នយោបាយ​ថ្មី បង្រួបបង្រួម​អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ ផ្សះផ្សារ​ជាតិ និង​តស៊ូ​មតិ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ លោក គឹម​ហាក់ ក៏​មិន​ច្បាស់​ថា គណបក្ស​ថ្មី​របស់ខ្លួន​នេះ នឹង​អាច​ដើរតួ​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប៉ុណ្ណា​នោះទេ​។ ប៉ុន្តែ​សម្រាប់​លោក ការចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ គឺជា​រឿង​សំខាន់​។​
 
​ជា​បន្ត​សូម​លោក អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក កង គឹម​ហាក់ ស្ថាបនិក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ដូចតទៅ​៖




​ស្ថាបនិក​ដែល​បង្កើត​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​នេះ​ឡើង មាន​មន្ត្រី​សំខាន់ៗ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ រួមមាន​លោក ជីវ កត្តា និង​លោក កង គឹម​ហាក់ ជាដើម​។ នៅពេល​សួរថា តើ​លោក មាន​គិតថា ការសម្រេចចិត្ត​សុំ​ធ្វើ​នយោបាយ​វិញ ហើយ​បង្កើត​បក្ស​ថ្មី ដែល​ផ្ទុយ​ពី​ការអំពាវនាវ​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​អំពើ​ក្បត់បក្ស​ដែរ​ទេ​? សម្រាប់​លោក កង គឹម​ហាក់ មិន​យល់ឃើញ​បែបនេះ​ឡើយ ។​
 
«​ក្បត់​មិន​ក្បត់ វា​ជាការ​យល់ឃើញ​រប​ស់បុ​គ្គល​ម្នាក់ៗ​ទេ​។ តែ​សំខាន់​សកម្មភាព និង​ទង្វើរ​របស់​យើង​ធ្វើ​នយោបាយ ដើម្បី​ឆ្ពោះទៅរក​ការផ្លាស់ប្ដូរ និង​ដើម្បី​ឆ្ពោះទៅរក​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កង គឹម​ហាក់ ស្ថាបនិក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​៕
 

Tag:
 កង គឹម​ហាក់​
  CNRP
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com