ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ប្រាសាទភ្នំជីសូរ ស្រស់ស្អាត… តែខ្វះភ្ញៀវទេសចរ?
06, Jan 2020 ,
7:30 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ មានចម្ងាយផ្លូវប្រមាណ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រាសាទភ្នំជីសូរបានបង្អូតសម្រស់នៅភ្នំធម្មជាតិ ដែលមានទីតាំងស្ថិតនៅឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
ចំងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញប៉ុន្តែប្រាសាទភ្នំជីសូរហាក់មានសភាពស្ងប់ស្ងាត់ពុំសូវមានភ្ញៀវទេសចរមកទស្សនានោះឡើយ។
ក្រៅពីទស្សនាសម្រស់ប្រាសាទចំណាស់នេះលោកអ្នកក៏អាចទស្សនានូវទិដ្ឋភាពពណ៌ខៀវបៃតងពីលើភ្នំដ៏ស្រស់ស្អាតផងដែរ។ ប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួន បើតាមសិលាចារឹកយើងអាចដឹងថា ប្រាសាទនេះត្រូវបានកសាងឡើងក្នុងអំឡុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ នៅក្នុងរវាងឆ្នាំ១០១០ ដល់ឆ្នាំ១០១២ នៃគ.ស។ បើគិតពីរាជព្រះអង្គ រវាងឆ្នាំ១០០២ ដល់ ឆ្នាំ១០៥០នៃគ.ស។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរ បានជាគេថាឧទ្ទិសចំពោះព្រះឥសូរ ពីព្រោះគេសំអាងលើចម្លាក់នៅលើហោជាងនិងផ្ដែរ ដែលមានឆ្លាក់ទាក់ទងនិងព្រះឥសូរអង្គុយជាមួយមហេសីនាងឧមារ នៅលើគោននិ្ទន និងព្រះឥសូររាំរបាំ ជាដើម។
សូមអញ្ជើញទស្សនារូបភាពដែលថតដោយលោក ប៉ាន់ បូនីដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ភ្នំជីសូរ
តាកែវ
រម្យណីយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម