ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​ចែករំលែក​ព័ត៌មាន​អំពី​ការចូល​សញ្ជាតិ​ដល់​ការធ្វើជំរឿន​
អន្តរជាតិ
ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​ចែករំលែក​ព័ត៌មាន​អំពី​ការចូល​សញ្ជាតិ​ដល់​ការធ្វើជំរឿន​
07, Jan 2020 , 1:39 pm        
រូបភាព
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​ការ​ព្យាយាម​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ចូល​សញ្ជាតិ​ នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​ឆ្នាំ២០២០ កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​ការ​ព្យាយាម​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ចូល​សញ្ជាតិ​ នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​ឆ្នាំ២០២០ កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
ដោយ: VOA
​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក យល់ព្រម​ថា​នឹង​ចែករំលែក​ព័ត៌មាន​ស្តីអំពី ការចូល​សញ្ជាតិ​ទៅដល់​ការិយាល័យ​ជំរឿន​អាមេរិក​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បទបញ្ជា របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ប្រមូល​ទិន្នន័យ​ស្តីអំពី​ថា​នរណា​បាន​ចូលសញ្ជាតិ​បន្ទាប់ពី​ការច្រានចោល​របស់​តុលាការ​កំពូល​មិន​ឲ្យ​សួរ​សំណួរ​អំពី​ការចូល​សញ្ជាតិ​ក្នុង​សំណុំបែបបទ​ជំរឿន​ក្នុង​ឆ្នាំ​២០២០​។​

 
​បទបញ្ជា​របស់លោក ត្រាំ ស្ថិតនៅ​ក្នុងការ​ប្រទាញប្រទង់​គ្នា​ក្នុង​តុលាការ​សហព័ន្ធ តែ​ជាមួយគ្នានេះ ក្រសួង​សន្តិសុខ​មាតុភូមិ កាលពី​ពីរ​សប្តាហ៍​កន្លងទៅ បានប្រកាស យល់ព្រម​ក្នុង​របាយការណ៍​មួយ​។ សេចក្តីប្រកាស​នោះបាន​បញ្ជាក់ថា​ក្រសួង សន្តិសុខ​មាតុភូមិ យល់ព្រម​ចែករំលែក​ព័ត៌មាន​ដែលជា​កំណត់ត្រា​រដ្ឋបាល​ដើម្បី​ជួយ​ការិយាល័យ​ជំរឿន​ក្នុង​ការកំណត់​ចំនួន​ពលរដ្ឋ​ចូលសញ្ជាតិ និង​ពលរដ្ឋ​ដែល​មិនមែន​សញ្ជាតិ​អាមេរិក ដែល​កំពុង​រស់នៅក្នុង​ប្រទេស​អាមេរិក​ក៏ដូចជា​ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ផងដែរ​។​
 
​ព័ត៌មាន​ត្រូវ​ចែករំលែក​ទាំងនោះ មាន​រួមទាំង​ព័ត៌មាន​ស្តីអំពី​ប័ណ្ណសម្គាល់ខ្លួន​ដែល​លោក ត្រាំ​បាន​បញ្ជា​ឲ្យ​មានការ​ប្រមូល​ពី​ក្រសួង​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋ​ទាំង​៥០ បន្ទាប់ពី​តុលាការ​កំពូល​បាន​ប្រឆាំងនឹង​បទបញ្ជា​លោក ត្រាំ​កាលពី​រដូវក្តៅ​ឆ្នាំទៅ ហើយ​សម្រេច​ថា​សំណួរ​ស្តីអំពី​សញ្ជាតិ​មិនត្រូវ​បានអនុញាត​ឲ្យ​សួរ​ទេ​នៅពេល​ធ្វើ ជំរឿន​នៅ​ឆ្នាំ​២០២០​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com