កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ Okereke Timothy ជា​កីឡាករ​បរទេស​ចុងក្រោយ​របស់​ភ្នំពេញ​ក្រោ​ន​
08, Jan 2020 , 12:01 pm        
រូបភាព
ដោយ:
ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​នាំចូល​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy Chimerie ដើម្បី​បង្គ្រប់​កូតា​កីឡាករ​បរទេស​សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​ថ្មី​។ ការចូល​រួមជាមួយ​ភ្នំពេញ​ក្រោ​ន​នៅពេលនេះ វា​ក៏​ជា​ឱកាស​ដែល​កីឡាករ​រូបនេះ​បាន​ជួប​អតីត​គ្រូបង្វឹក​កាល​រូបគេ​រួមរស់​ជាមួយ​ក្លិប​ស៊ីម៉ាក់​យូ​ណាយ​ធី​ត​កាលពីពេល​កន្លងទៅ​ផងដែរ​។

 
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ បានមក​ប្រកប​អាជីព​នៅ​កម្ពុជា​លើកដំបូង​អំឡុង​ឆ្នាំ​២០១៥ ដោយ​កាលនោះ រូបគេ​លេង​ឲ្យ​ក្លិប​ស៊ីម៉ាក់​យូ​ណាយ​ធី​ត​។ បន្ទាប់មក​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ផ្លាស់​ទៅលេង​ឲ្យ​ក្លិប​ថ្មី​ជា​បន្តបន្ទាប់​ដូចជា​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត អង្គ​រថា​យ​ហ្គឺ​រ និង​ក្លិប​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី UITM​។ 
 
​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​រូបនេះ ជា​កូតា​កីឡាករ​បរទេស​ចុងក្រោយ​របស់​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ក្លិប​នេះ​បាន​នាំចូល​កីឡាករ Paul Omogba, Andreas Nieto, Paulo Victor និង Masaaki Ideguchi​។​
 
​ការចូល​រួមជាមួយ​ភ្នំពេញ​ក្រោ​ន​នៅពេលនេះ វា​ក៏​ជា​ឱកាស​ជួយ​ឲ្យ Timothy បានធ្វើការ​រួមគ្នា​ជាមួយ​លោក ស៊ុំ វណ្ណា ជា​លើក​ទី​២​ផងដែរ ដ្បិត​រូបគេ​ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​រូបនេះ​ម្តង​រួចមកហើយ​ពេល​រួមរស់​ជាមួយ CMAC United កាលពី​អំឡុង​ឆ្នាំ​២០១៥​។ 
 
​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​នេះដែរ ក្លិប​ជើងឯក​៦​សម័យកាល​មួយ​នេះ​បានប្រកាស​តែងតាំង​លោក Arthur Planchenault ឲ្យ​ធ្វើជា​គ្រូ​ផ្នែក​ចំណីអាហារ​កីឡា​៕   

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Okereke Timothy Chimerie
© រក្សាសិទ្ធិដោយ thmeythmey.com