សមត្ថកិច្ច រកឃើញ​ទីតាំង​ចែកចាយ​ផលិតផល​ខូចគុណភាព​៦៦​តោន នៅ​ក្រុង​សៀមរាប​
ជាតិ
សង្គមជាតិ
សមត្ថកិច្ច រកឃើញ​ទីតាំង​ចែកចាយ​ផលិតផល​ខូចគុណភាព​៦៦​តោន នៅ​ក្រុង​សៀមរាប​
13, Jan 2020 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​បង្ក្រាប​ទីតាំង​មួយកន្លែង ដែល​ស្តុក​ទុក​និង​ចែកចាយ​ផលិតផល​ខុសច្បាប់ និង​ខូចគុណភាព​ដល់​ទៅ​៦៦​តោន ស្ថិតក្នុង​បុរី​សៀង​ណាំ នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ ដោយ​ម្ចាស់​ទីតាំង ឈ្មោះ សេង ពាល ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​។


 
​ផលិតផល​ខូចគុណភាព​ទាំងនោះ រួមមាន ប្រេងឆា ប៊័រ ម្ស៉ៅ នំប៉័ង និង ត្រីខ​។ ប្រេងឆា កាន​ចំណុះ មាន​១,១៤០​កាន  ស្មើនឹង​២៧,៣៦០​គីឡូក្រាម​។ ប្រេងឆា ដប​តូច​ចំណុះ មាន​១០០​កេស ស្មើនឹង​១,០០០​គីឡូក្រាម​។ ប្រេងឆា ដប​ធំ មាន​៩៧​កេស ស្មើនឹង​១,៦៩៧​គីឡូក្រាម​។ ប្រេងឆា​ចំណុះ មាន​៣​កេស ស្មើនឹង​៥៧​គីឡូក្រាម​។ ប៊័រ​លឿង​ចំណុះ មាន​៥០​កេស ស្មើនឹង​៨០០​គីឡូក្រាម​។

ប៊័រ​ស​ចំណុះ មាន​១៧​កេស ស្មើនឹង​៤២៥​គីឡូក្រាម​។ មេនំ​ប៉័ង ២១​កេស ស្មើនឹង​២១០​គីឡូក្រាម​។ ម្សៅ​មី​សញ្ញា​កូនសោ​ទឹកក្រូច មាន​១,១៥៣​ការុង ស្មើនឹង​២៨,៨២៥​គីឡូក្រាម​។  ម្សៅ​មី​សញ្ញា​ត្រីវិស័យ​ក្រហម មាន​១៣០​ការុង ស្មើនឹង​៣,២៥០​គីឡូក្រាម​។ ត្រីខកំប៉ុង​រូប​ស្រី​បីនាក់ មាន​១១៩​កេស ស្មើនឹង​២,៣៨០​គីឡូក្រាម​។ សរុប​ទាំងអស់ មាន​៦៦​តោន​។ 
 
​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ផ្សាយ​ថា មន្ត្រី​កាំកុងត្រូល បាន​យក​ផលិតផល​ខូចគុណភាព​មួយចំនួន ទៅធ្វើ​ពិសោធន៍ ដើម្បី​រកសារ​ធាតុគីមី ហើយ​ក្រៅពីនេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។ នគរបាលជាតិ បញ្ជាក់ថា សមត្ថកិច្ច សម្រេច​បិទ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​៕ 

Tag:
 ផលិតផល​ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com