អន្តរជាតិ
អឺរ៉ុប​ព្រមាន​អ៊ីរ៉ង់ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេ​រ៉ង់​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​នុយ​ក្លែ​អ៊ែរ​
15, Jan 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ រូបភាពបង្ហាញពីរ៉េអាក់ទ័រនុយក្លេអ៊ែរនៅក្រុង Arak ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ រូបភាពបង្ហាញពីរ៉េអាក់ទ័រនុយក្លេអ៊ែរនៅក្រុង Arak ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​មហាអំណាច​អឺរ៉ុប​បានធ្វើ​ឲ្យ​មាន​ជម្លោះ​ខាង​ផ្លូវច្បាប់​ផ្លូវការ​មួយ​នៅក្នុង​ប្រតិកម្ម​នៃ​ការសម្រេច​របស់​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន​ដែល​ច្រាន​ចោលការ​រឹតត្បិត​ដែល​បានដាក់​លើ​ខ្លួន​នៅក្រោម​កិច្ចព្រមព្រៀង​អន្តរជាតិ​ដ៏​សំខាន់​និង​មាន​គោលបំណង​បញ្ឈប់​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​ឲ្យ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។​

 
​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​និយាយថា ចំណាត់​ការដែល​សង្ឃឹម​រក្សា​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​គេ​ស្គាល់​ជា​ផ្លូវការ​ថា ផែនការ​នៃ​សកម្មភាព​ធំ​ទូលាយ​រួមគ្នា​ឬ (JCPOA) សង្ឃឹមថា ការធ្វើ​ដូច្នេះ អាច​ល្បួង​អ៊ីរ៉ង់​ឲ្យ​វិលត្រឡប់​ទៅ​អនុវត្ត​កិច្ចព្រមព្រៀង​នោះ​វិញ​។​
 
​ក្រុមអ្នកវិភាគ​និយាយថា ចំណាត់ការ​នេះ​ទំនង​កាន់តែខ្លាំង​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ផ្លូវការ ដែល​អ៊ីរ៉ង់​បាន​ចុះហត្ថលេខា​កាលពី​៤​ឆ្នាំមុន​ជាមួយ​មហាអំណាច​អន្តរជាតិ​៦​ផ្សេងទៀត ហើយ​ត្រូវបាន​ធ្វើឡើង​ខណៈដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្ថិតនៅក្នុង​សេត​វិមាន​។​
 
​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បានបង្ហាញ​នូវ​សំណើរ​ដូចគ្នា​ជាច្រើន ថា ជាការ​ប្រសើរ «​កិច្ចព្រមព្រៀង​ដែលមាន​គុណវិបត្តិ​» ដែលមាន​ស្រាប់​នេះ​ត្រូវតែ​ជំនួស​ដោយ​កិច្ចព្រមព្រៀង​ថ្មី​ដែល​បាន​ចរចា​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​។​ដោយ​ផ្តាច់​ចេញពី​សម​ភាគី​បារាំង​និង​អាល្លឺម៉ង់​របស់លោក លោក Johnson បាន​បំផុសគំនិត​ក្នុងអម្លុង​នៃ​ការផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ BBC ពី​កិច្ចព្រមព្រៀង​របស់លោក​ត្រាំ​នៅពេល​បច្ចុប្បន្ននេះ​។​
 
​ក្រោយមក រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Dominic Raab បាន​ដកខ្លួន​ចេញពី​កំណត់សម្គាល់​របស់​នាយ​ក​រដ្ឋមន្ត្រី Johnson ដោយបាន​បញ្ជាក់ថា ការប្រើ​ជម្លោះ​ខាង​ផ្លូវច្បាប់​ដោយ​ហត្ថលេខី​៣​របស់​អឺរ៉ុប មាន​គោលបំណង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​អនុវត្ត​កិច្ចព្រមព្រៀង​នុយ​ក្លែ​អ៊ែ​ឆ្នាំ​២០១៥៕
 

© រក្សាសិទ្ធិដោយ thmeythmey.com