លោក ប្រាក់ សុខុន ទៅ​ប្រជុំ​ជាមួយ​រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន នៅ​វៀតណាម​
ជាតិ
លោក ប្រាក់ សុខុន ទៅ​ប្រជុំ​ជាមួយ​រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន នៅ​វៀតណាម​
15, Jan 2020 , 9:19 pm        
រូបភាព
លោក ប្រាក់ សុខុន (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
លោក ប្រាក់ សុខុន (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
​ភ្នំពេញ​៖ លោក ប្រាក់ សុខុន រដ្ឋ​ម​ន្រី្ត​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន នៅ​ខេត្ត​ញ៉ា​ចាង ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃ​១៧ ខែមករា ឆ្នាំ​២០២០​។ 


 
​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ដែល​ចេញ​នៅ​ថ្ងៃទី​១៤ ខែមករា បាន​បញ្ជាក់ថា កិច្ចប្រជុំ​ចង្អៀត​រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន​នេះ វៀប​ចំ​ឡើង​ក្រោម​ប្រធានបទ «​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​»​។ វា ជា​វេទិកា​មួយ​សម្រាប់​រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន ផ្លាស់ប្ដូរ​ការយល់ឃើញ និង​ម​ធ្យា​បាយ​នានា គឺ​ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​លើកកម្ពស់​បន្ថែម​ក្នុងការ​ឯ​ភាព សមាហរណកម្ម និង​ការតភ្ជាប់​អត្តសញ្ញាណ​រួម​របស់​អាស៊ាន រួមទាំង​ការចូលរួម​ជាមួយនឹង​សហគមន៍​ពិភពលោក និង​សមត្ថភាព​ស្ថាប័ន​។​
 
​ទ​នឹ្ទ​ម​នឹង​នេះ ឆ្នាំ​២០២០ ប្រទេស​ទេស​វៀតណាម​ជា​ប្រធាន​អាស៊ាន បានលើកឡើង​ចំណុច​អាទិភាព​ចំនួន​៥ ផ្ដោត​សំខាន់​ទៅលើ​ការចូលរួម​របស់​អាស៊ាន ក្នុង​ការរក្សា​សន្តិភាព សន្តិសុខ និង ស្ថិរភាព​តំបន់​។ ក្រៅពីនេះ គឺ​ជំរុញ​ឲ្យ​កាន់​ខ្លាំង​នូវ​សមាហរណកម្ម​សេដ្ឋកិច្ច ការតភ្ជាប់​អាស៊ាន ការលើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន និង ការយល់ដឹង​អំពី​សហគមន៍​អាស៊ាន ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការបង្កើន​ប្រសិទ្ធភាព សមត្ថភាព​ស្ថាប័ន​របស់​អាស៊ាន​៕ 

Tag:
 ប្រាក់ សុខុន​
  ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com