ពីនេះ ពីនោះ
«របស់» និង «នៃ» ជាពាក្យដែលងាយនឹងប្រើច្រឡំគ្នា
× មនុស្សភាគច្រើនតែងតែគិតថាពាក្យ«នៃ»និង«របស់»មានន័យដូចគ្នាមួយ។
វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យទាំងពីរនេះដូច្នេះថា៖
ពាក្យ «នៃ» គឺជាអាយតិនិបាតរបស់ពាក្យ«របស់» មានន័យថា សភាពនៃបណ្ឌិត គឺសភាពរបស់បណ្ឌិត។ «នៃ» ជាអាយតនិបាត សម្រាប់ភ្ជាប់ពីពាក្យមួយទៅ ពាក្យមួយទៀត។ ឧទាហរណ៍៖ តម្លៃនៃពេលវេលា, រសជាតិនៃជីវិត។
ពាក្យ«របស់»ជាអាយតនិបាតរបស់ពាក្យ«នៃ»វិញ។ ឧទាហរណ៍៖ ផ្ទះរបស់ខ្ញុំ ឬផ្ទះនៃខ្ញុំ ឬផ្ទះខ្ញុំ។ គេប្រើពាក្យ«របស់»នៅក្នុងន័យម្យ៉ាងទៀត សម្រាប់សម្គាល់លើអ្វីដែលជាកម្មសិទ្ធរបស់នរណាម្នាក់។ ឧទាហរណ៍៖ប៊ិកនេះជារបស់ខ្ញុំ។
គេក៏ប្រើពាក្យ«របស់»ក្នុងន័យថា និយាយជំនួសនាម ដោយមិនចាច់បញ្ចេញឈ្មោះ ឬសម្រាប់ហៅសារពើអ្វីៗ ដែលមាននៅចំពោះមុខ។ ឧទាហរណ៍៖ របស់ប្រសើរ, របស់ថោក, របស់បុរាណ,របស់ទំនើបជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com