ជាតិ
២៥ខេត្ត/រាជធានី
កន្ធាយ​ក្បាល​កង្កែប​ដែល​ជិត​ផុត​ពូជ ត្រូវបាន​រកឃើញ​ពង​​៤៤៤ លើ​ឆ្នេរ​ខ្សាច់នៅក្រចេះ
15, Jan 2020 , 6:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គការ WCS
រូបភាពពីហ្វេសប៊ុកអង្គការ WCS
​ភ្នំពេញ​៖ ពង​កន្ធាយ​ក្បាល​កង្កែប​ចំនួន​១៣​សំបុក ដែលមាន​ចំនួន​៤៤៤​ពង ត្រូវបាន​រកឃើញ​នៅលើ​ឆ្នេរ​ខ្សាច់​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ ក្នុង​ចន្លោះ​ខែវិច្ឆិកា ឆ្នាំ​២០១៩ មកដល់​ខែមករា ឆ្នាំ​២០២០ នេះ ដោយ​អ្នក​អភិរក្ស​មកពី​សហគមន៍​នេសាទ រដ្ឋបាល​ជលផល និង​អង្គការ​អភិរក្ស​សត្វព្រៃ (WCS) ។​

 
​បើតាម​អង្គការ WCS ដែល​បាន​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កន្ធាយ​ក្បាល​កង្កែប ជា​សត្វ​ដែល​ពិភពលោក​យល់ថា ផុត​ពូជ​បាត់ទៅហើយ ប៉ុន្តែ ត្រូវបាន​គេ​ប្រទះឃើញ​សាជាថ្មី​នៅតាម​ដង​ទន្លេ​គ​ង្គ​កម្ពុជា ចន្លោះ​ពី​ខេត្តក្រចេះ ដល់​ខេត្តស្ទឹងត្រែង ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ និង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​។​


 (រូបភាពពីហ្វេសប៊ុកអង្គការ WCS)
 
​អង្គការ WCS សហការ​ជាមួយ​សហគមន៍​នេសាទ​នានា ដើម្បី​អនុវត្ត​កម្មវិធី​«​ការពារ​សំបុក​អណ្ដើក​» ដែល​ស្ថិតនៅ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ និង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ កម្មវិធី​នេះ ទទួលបាន​ការគាំទ្រ​ពី​សហភាព​អ៊ឺរ៉ុប​, ម៉ា​ហ្គា​រេ​ត​, ខា​ហ្គី​ល​, ឧទ្យាន​សត្វព្រៃ​សឹង្ហ​បុរី និង Turtle Survival Alliance ផងដែរ​។​

សូមបញ្ជាក់ថា សត្វ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច (Pelochelys cantorii) ត្រូវបាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ថា ជា​ប្រភេទ​សត្វ​ដែល​រង​ការ​គម្រាម​គំហែង​ជាស​កល​៕ 


 (រូបភាពពីហ្វេសប៊ុកអង្គការ WCS)

© រក្សាសិទ្ធិដោយ thmeythmey.com