បទសម្ភាស VOA៖​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ផ្តល់​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្តកំពង់ស្ពឺ​
ជាតិ
សុខភាព
បទសម្ភាស VOA៖​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ផ្តល់​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្តកំពង់ស្ពឺ​
16, Jan 2020 , 7:59 pm        
រូបភាព
ដោយ: VOA
​ក្រុមគ្រូពេទ្យ​ខ្មែរ​អាមេរិកាំង​ប្រមាណ​១៣១​នាក់ និង​សិស្សសាលា​ពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​ប្រមាណ​៩០​នាក់ ផ្តើម​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ខេត្តកំពង់ស្ពឺ​តាំងពី​ថ្ងៃអាទិត្យ ទី​១២​មករា ឆ្នាំ​២០២០​។ ការផ្តល់សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ប្រាក់កម្រៃ​នេះ នឹង​បញ្ចប់ទៅ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​។ នេះ​គឺជា​ខួប​លើក​ទី​១០​ឆ្នាំ ដែល​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​អាមេរិកាំង​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​បានផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ និង​ផ្តល់​ថ្នាំ​ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​កម្ពុជា​។ លោក​វេជ្ជបណ្ឌិត Song Tan ប្រធាន​ក្រុម​បេសកកម្ម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​អាមេរិកាំង​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក ផ្តល់​សម្ភាសន៍​ជាមួយ​លោក ហ៊ុល រស្មី នៃ VOA កាលពី​ថ្ងៃ​ចន្ទ ទី​១៣ ខែមករា ឆ្នាំ​២០២០ ទី​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ អំពី​បេសកកម្ម​ខួប​ទី​១០​ឆ្នាំ​នៃ​ការផ្តល់សេវា​ព្យាបាល​ជំងឺ​ដោយ​ឥត​ថ្លៃ​ដល់​ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com