ពិបាក​រៀប​ផែនការ​សម្រាប់​បុត្រ​ធីតា​? សូមកុំ​ភ្លេច​ចូលរួម​សិក្ខាសាលា «​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម​កូន​»
អត្ថបទពាណិជ្ជកម្ម
ពិបាក​រៀប​ផែនការ​សម្រាប់​បុត្រ​ធីតា​? សូមកុំ​ភ្លេច​ចូលរួម​សិក្ខាសាលា «​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម​កូន​»
16, Jan 2020 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​ធ្វើ​ដូចម្ដេច​ទើប​អាចបង្កើត​ទម្លាប់​ល្អ​សម្រាប់​កុមារ​តាំងពី​វ័យក្មេង​? តើ​មាតាបិតា​គួរ​យល់ដឹង​អ្វីខ្លះ​ពី​ការលូតលាស់​របស់​កុមារ និង​ការចិញ្ចឹម​បីបាច់​ដើម្បី​បង្កើត​អត្ដ​ច​រិ​ក​ល្អ​ដល់​ពួកគេ​?
 
​វាគ្មិន​កិ​ត្ដិ​យស​៣​រូប​ដែលជា​សាស្ដ្រ​ចា​រ្យ នាយក​សាលា និង​អ្នក​ចិ​ត្ដ​សាស្ដ្រ​ជំនាញ​បាន​ចែករំលែក​នូវ​វិធីសាស្ដ្រ​សំខាន់ៗ​នៅក្នុង​សិក្ខាសាលា​ស្ដីពី “​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម​កូន​” ដែលជា​សិក្ខាសាលា​មួយ​រៀបចំឡើង​ដើម្បី​ជំរុញ​អោយ​មាតាបិតា​មានការ​រៀបចំ​ផែន​ការល្អ​ក្នុង​ចិញ្ចឹម​និង​អប់រំ​កូន​ប្រកបដោយ​ប្រសិទ្ធិភាព រួម​ជាមួយនឹង​ការចែករំលែក​ពី​ព័ត៌មាន​សំខាន់ៗ​ពី​អាហារូបត្ថម្ភ​សម្រាប់​ការអភិវឌ្ឍន៍​និង​ការយល់ដឹង​របស់​កុមារ​។​






 
​ក្នុងនោះ លោក​ហឿ សេ​ធុល ដែលជា​អ្នក​ចិត្តសាស្ដ្រ ឯកទេស​ប្រឹក្សា​បញ្ហា​គ្រួសារ និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​សេវា​ប្រឹក្សា​យោបល់ និង អប់រំ​ផ្លូវចិត្ត​តាម បែប​ចិត្តសាស្ត្រ (KCPS) បាន​លើកឡើងថា វិធីសាស្ដ្រ​ដែល​ឪពុកម្ដាយ​ចិញ្ចឹម​បីបាច់​កូន​មាន​ច្រើន​ប្រភេទ​ដែល​វិធីសាស្ដ្រ​ទាំងនោះ​បានផ្ដល់​ផលប៉ះពាល់​ល្អ​និង​មិនល្អ​សម្រាប់​កុមារ​ដូចជា ទី​១៖​ការចិញ្ចឹម​កូន​បែប​ផ្ដាច់ការ ដែល​ឪពុកម្ដាយ​តែងតែ​តឹងរឹង​ជាមួយនឹង​វិន័យ​ក្នុង​គ្រួសារ​ធ្វើអោយ​កូនៗ​មាន​វិន័យ​ប៉ុន្ដែ​អាច​នឹងខ្វះ​ការច្នៃប្រឌិត ទី​២៖​ការចិញ្ចឹម​កូន​បែប​ប្រើ​សិទ្ធិអំណាច​ដែល​ធ្វើ​ឲ្យ​កុមារ​មានការ​គោរព​តាមច្បាប់​ទម្លាប់​ល្អ​ប៉ុន្ដែ​ពុំមាន​ភាព​ឯករាជ្យ​គ្រប់គ្រាន់ ទី​៣៖​ការចិញ្ចឹម​កូន​បែប​ការផ្ដល់​ការអនុញ្ញាត​ដែល​ឪពុកម្ដាយ​មិនសូវ​ផ្ដល់​សំពាធ​និង​មានការ​ទាមទារ​តិចតួច​ពី​កូន​ប៉ុន្ដែ​វា​អាចធ្វើ​មាតាបិតា​មិនមាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​អប់រំ​កូន​និង​ធ្វើ​ឲ្យ​គុណ​តម្លៃ​ជា​មាតាបិតា​ធ្លាក់ចុះ និង​ប្រភេទ​ចុងក្រោយ​ទី​៤​គឺ​៖​ការចិញ្ចឹម​កូន​បែប​ព្រងើយកន្ដើយ ដែលជា​លទ្ធផល​កូន​អាចមាន​ការច្នៃប្រឌិត​និង​ឯករាជ្យ ប៉ុន្ដែ​បែរជា​មិនមាន​វិន័យ​គ្រប់គ្រាន់​ក្នុងការ​និយាយស្ដី និង​គោរព​ឪពុកម្ដាយ​នោះទេ​។​
 
​ក្រៅពី​ការយល់ដឹង​ពី​ការចិញ្ចឹម​កូន​ឲ្យ​បានល្អ​ហើយ លោក LIM Daw Shyan នាយក​វិទ្យាល័យ​នៅ​សាលា​អន្ដរជាតិ SCIA ក៏បាន​លើកឡើង​ពី​ការបង្កើត​ទម្លាប់​និង​ឥរិយាបថ​ល្អ​របស់​កុមារ​ថែម​ទៀតផង ដែល​ក្នុងនោះ​លោក​បាន​បញ្ជាក់ថា ដើម្បី​បង្កើត​ឥរិយាបថ​ល្អ​តាំងពី​កុមារភាព មាតាបិតា​គួរតែ​បង្រៀន​កូនៗ​ពី​ទម្លាប់​មួយ​ក្នុង​ការចេះ​អោនលំទោន​និង​គោរព​អ្នកដទៃ ដូចជា​ការចេះ​និយាយ​ពាក្យ​អរគុណ​ពេល​ទទួលបាន​អ្វីមួយ ការចេះ​ទទួលកំហុស​និង​និយាយ​ពាក្យ​សុំទោស​ពេលធ្វើ​ខុស ចេះ​ជំរាបសួរ​ពេល​ជួប​អ្នកដទៃ​ដែលមាន​អាយុ​ច្រើនជាង​ជាដើម​។ ការធ្វើ​បែបនេះ កុមារ​នឹង​ទទួលបាន​ទម្លាប់​ល្អ​មួយ​ក្នុង​ការចេះ​គោរព​ចាស់ទុំ​ក្នុងផ្ទះ​និង​អ្នកដទៃ​ទាំង​ក្នុង​និង​ក្រៅ​សាលារៀន ដែល​ធ្វើ​ឲ្យ​ពួកគេ​អាចមាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម​។​


 
​បន្ថែម​ពីនេះ ក៏មាន​ការចូលរួម​ចែករំលែក​ពី លោក គឹម អាង ដែលជា​សាស្ដ្រាចារ្យ​ឯកទេស​រោគ​កុមារ និង​ជា​ប្រធាន​អគារ “​ក​” នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​លើក​ឡើ​ក្រោម​ប្រធានបទ “​ក្មេង​រឹងមាំ​រៀនសូត្រ​កាន់តែ​ពូកែ​”​។ លោក​បាន​បញ្ជាក់ថា ដំណើរការ​លូតលាស់​និង​អភិវឌ្ឍ​ខួរក្បាល​ភាគច្រើន​ត្រូវបាន​បញ្ចប់​នៅក្នុង​អំឡុងពេល​២៤​ខែ​ដំបូង​នៃ​ជីវិត ដូច្នេះ​កុមារ​ចំ​បាច់​ត្រូវការ​អាហារូបត្ថម្ភ​សំរាប់​បង្កើន​បញ្ញា ដូចជា​អាហារ​សំបូរ​ជាតិ​លុយ​តេ​អ៊ី​ន​ដែល​ជួយ​ដល់​ភ្នែក​និង​ខួរក្បាល​កុមារ​ធ្វើ​ឲ្យ​ឆ្លាត​និង​មើលឃើញ​ច្បាស់ រួមជាមួយ​អាហារ​សំបូរ​ជាតិ DHA ជួយ​ដល់​ការលូតលាស់​ខួរក្បាល​ធ្វើ​ឲ្យ​ក្មេង​ឆ្លាត និង​វីតាមីន​អ៊ី​ធម្មជាតិ​ការពារ DHA ពី​ការបំផ្លាញ​ដោយ​អុកស៊ីតកម្ម​។​
 
​ដូច្នេះ ដើម្បី​យល់ដឹង​កាន់តែច្បាស់​ពី​ការចិញ្ចឹម​និង​អប់រំ​កុមារ​ឲ្យ​បានល្អ មាតាបិតា​អាច​ចូលរួម​សិក្ខាសាលា​ស្ដីពី “​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម​កូន​” លើក​ទី​២​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ មករា ២០២០​នេះ នៅ​សាលា​អន្ដរជាតិ Shoudu Bilingual International School ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​១២​ថ្ងៃត្រង់ ដើម្បី​យល់ដឹង​បន្ថែម​អំពី​បញ្ហា​ចោទ​និង​វិធីសាស្ដ្រ​ដោះស្រាយ​របស់​កូន​អ្នក​ក្នុង​ជីវិត​ប្រចាំថ្ងៃ ជាពិសេស​ជាមួយនឹង​ប្រធានបទ​ថ្មី​ពី​ការកាត់បន្ថយ​ការប្រើប្រាស់​ទូរស័ព្ទ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់​កុមារ​។​


 
​គួរបញ្ជាក់​ផងដែរ​ថា សិក្ខាសាលា​ស្តីពី “​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម​កូន​” នឹងធ្វើ​ឡើង​នៅ​ទីតាំង​១០​សាលា​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ខែមករា​ដល់​ខែមីនា​ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​១២​ថ្ងៃត្រង់ នៅ​ទីតាំង​និង​ថ្ងៃ​ដូចខាងក្រោម​៖
 
1. ថ្ងៃទី​12 មករា ២០២០ (​នៅ​សាលា​អន្ដរជាតិ Singapore Cambodia International Academy - SCIA)
2. ថ្ងៃទី​18 មករា ២០២០ (​នៅ​សាលា​អន្ដរជាតិ 柬埔寨首都雙語國際學校 Cambodia Shoudu Bilingual International School)
3. ថ្ងៃទី​1 កុម្ភៈ ២០២០ (​នៅ​សាលា​អន្ដរជាតិ Eco International School)
4. ថ្ងៃទី​8 កុម្ភៈ ២០២០ (​នៅ​សាលា​អន្ដរជាតិ Bluebird British International School in Phnom Penh)
5. ថ្ងៃទី​9 កុម្ភៈ ២០២០ (​នៅ​សាលា​អន្ដរជាតិ Canadian International Academy Cambodia)
6. ថ្ងៃទី​16 កុម្ភៈ ២០២០ (​នៅ​សាលា​អន្ដរជាតិ Footprints International School)
7. ថ្ងៃទី​29 កុម្ភៈ ២០២០ (​នៅ​សាលា​អន្ដរជាតិ Southbridge International School Cambodia)
8. ថ្ងៃទី​07 មីនា ២០២០ (​នៅ​សាលា​អន្ដរជាតិ Western International School)
 
* រួមជាមួយ​សាលា​អន្ដរជាតិ​ជាច្រើន​ផ្សេងទៀត​
 
​សម្រាប់​មាតាបិតា​ដែល​ចាប់អារម្មណ៍ អាច​ចូលរួម​ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ចុះឈ្មោះ​តាមរយៈ​បារ​កូដ​ខាងក្រោម ឬ​តំណ​ភ្ជាប់​ខាងក្រោម​៖ https://forms.gle/oVoSWv8DJdsuFCXZ8 ។ 
 
​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា និង​មានការ​ឧបត្ថម្ភ​ធំ​ដោយ​ទឹកដោះគោ​ម្សៅ Similac Gain IQ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 012 230 140 / 010 911 776 ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក Anussa Event Planner​។​








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Annusa Event
© រក្សាសិទ្ធិដោយ thmeythmey.com