អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Nokia 2.3 ដែលមាន​សមត្ថភាព​ខ្ពស់ រូបរាង​ទាក់ទាញ និង​តម្លៃ​សមរម្យ មាន​លក់​នៅ​កម្ពុជា​ហើយ​!
18, Jan 2020 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្រុមហ៊ុន Nokia បាន​នាំយក​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ជាច្រើន​មកកាន់​ទីផ្សារ​កម្ពុជា ជាមួយនឹង​តម្លៃ​សមរម្យ​។ ម៉ូ​ឌែ​ល​ចុងក្រោយ ដែលមាន​សមត្ថភាព​ខ្ពស់ និង​រូបរាង​ស្អាត​ទាក់ទាញ នោះ​គឺ​ស្មា​ត​ហ្វូ​ន Nokia 2.3 ។​
 
Nokia 2.3 មាន​លក់​ចាប់​ពីថ្ងៃ​តទៅ ជាមួយ​តម្លៃ​ដ៏​សមរម្យ​មែនទែន ត្រឹមតែ ១១៥​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ព្រមទាំង​មានការ​ថែម​កាដូ​អាវយឺត​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ 
 
Nokia 2.3 គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ក្រុមហ៊ុន Nokia ផលិតឡើង​សម្រាប់​បងប្អូន​ដែលមាន​ថវិកា​ស្ដួចស្ដើង ហើយ​មាន​ចង់បាន​ស្មា​ត​ហ្វូ​ន​មួយ​ប្រើប្រាស់​នឹង​គេ​។ បើទោះជា​វា​ជា​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា​ក្ដី ប៉ុន្តែ Nokia បាន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​ឡើង ដោយ​យកចិត្តទុកដាក់​ខ្លាំង ដែល​វា​បាន​រចនា​រូបរាង​យ៉ាង​ស្រស់ស្អាត តូច​ល្មម​ងាយស្រួល​កាន់​នៅក្នុង​ដៃ និង​ជាពិសេស Nokia 2.3 ដែលមាន​លក់​នៅ​កម្ពុជា គឺមាន​ពី​ពណ៌ គឺ​ពណ៌​ប្រផេះ និង​បៃតង​។​
 
​ស្មា​ត​ហ្វូ​ន​នេះ​មាន​ទំហំ (6.21 x 2.97 x 0.34 in) និង​ទម្ងន់​របស់​វា 183g ផ្នែក​ខាងមុខ​វា​បំពាក់​មកជា​មួយ​អេក្រង់ IPS LCD ទំហំ 6.2 inches កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ដង់ស៊ីតេ 271 ppi​។ ស្មា​ត​ហ្វូ​ន​មួយ​នេះ ក៏បាន​បំពាក់​កនូវ​មុខងារ​ជាច្រើន មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ថ្លៃៗ​ប៉ុន្មាន​ទេ ពិសេស​គឺ​ប៊ូ​តុង Google Assistant នៅ​ផ្នែក​ខាងឆ្វេង​របស់​ទូរ​សព្ទ​។ 


 
​ស្មា​ត​ហ្វូ​ន​នេះ ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 (Android Pie )​និង​ត្រៀម​នឹង​អាចធ្វើ​បច្ចុប្បន្នភាព ទៅកាន់ Android 10 ឆាប់ៗ​ផងដែរ​។ វា​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប MT6761 Helio A22, CPU Quad-core 2.0 GHz Cortex-A53​។ ស្មា​ត​ហ្វូ​ន​មួយ​នេះ មាន Ram 2GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32GB និង​អាច​បន្ថែម Memory card 400GB​។ 
 
Nokia 2.3 បាន​បំពាក់​មកជា​មួយ​នូវ​កាមេរ៉ា​ពី​គ្រាប់​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP ជា​ប្រភេទ depth sensor​។ កាមេរ៉ា​ខាងក្រោយ​ពីរ​គ្រាប់​នេះ ជា​ប្រភេទ AI Camera ដែល​អាច​ផ្តិត​យក​រូបភាព​បែប Portrait កាត់​ព្រិល​ខាងក្រោយ​បានល្អ និង​អាច​ផ្តិត​យក​រូបភាព នៅ​ទីកន្លែង​ងងឹត​បាន​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ ចំណែកឯ​ផ្នែក​ខាងមុខ​វិញ វា​បំពាក់​មកជា​មួយ​កាមេរ៉ា​ទំហំ 5 MP មាន​កម្រិត f/2.4 ដែលមាន​សមត្ថ​ត​ភាព​ថតរូប​សែ​ល​ហ្វី បែប​ព្រិល​ខាងក្រោយ​បាន​យ៉ាង​ប្រសើរ​។ ស្មា​ត​ហ្វូ​ន​នេះ មាន​ទំហំ​ថ្ម 4000 mAh អាច​កំដរ​លោកអ្នក​ដល់​ទៅ ២​ថ្ងៃ​ឯណោះ​។​
 
​លោកអ្នក អា​ចរក​ទិញ​ស្មា​ត​ហ្វូ​ត​ម៉ូ​ឌែ​ល​ថ្មី Nokia 2.3 បាន​នៅតាម​បណ្ដា​ហាង​ទូរស័ព្ទ​ទូទាំងប្រទេស​កម្ពុជា​។ ជាវ​ទូរស័ព្ទ Nokia 2.3 ភ្លាម លោក​អ្នកនឹង​ទទួលបាន​អាវយឺត​ដ៏​ស្រស់ស្អាត​របស់ Nokia ភ្លាមៗ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Nokia
© រក្សាសិទ្ធិដោយ thmeythmey.com