អត្ថបទពាណិជ្ជកម្ម
យុវជនម្នាក់នៅមោងឫស្សី ត្រូវរង្វាន់ឡាន ម៉ាស្ដា ពីគោជល់
× ភ្នំពេញ៖ យុវជនក្រីក្រម្នាក់ ឈ្នោះ ឌី ដេត អាយុ១៨ ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង រត់យ៉ាងលឿនទៅរកទូរស័ព្ទ ដើម្បីទូរស័ព្ទទៅរកម្ដាយថា គាត់បានឈ្នះរង្វាន់ឡានពីគោជល់ នៅពេលដែលគាត់មកស៊ីឈ្នួលលក់ដូរឲ្យគេ តាមកម្មវិធីតាំងពិព័ណ៌ខ្មែរថៃ កាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០២០។ តែម្ដាយគាត់មិនជឿ ហើយគាត់បែរជាថា ចាំឲ្យមកដល់ផ្ទះចាំពិភាក្សាគ្នា។
យុវជន ឌី ដេត រៀបរាប់ថា នៅថ្ងៃដែលខ្លួនត្រូវរង្វាន់នោះ គាត់បានចេញទៅងូតទឹក ព្រោះលក់ហត់ និងអស់កម្លាំង។ ក្រោយពេលងូតទឹកនៅផ្ទះជួល ក្បែរកន្លែងតាំងពិព័ណ៌នៅទូលពង្ររួច ក៏ចេញមកវិញ និងបានទិញគោជល់មួយកំប៉ុងទឹកសុទ្ធមួយដប។ ក្រោយបង់លុយឲ្យអ្នកលក់រូចរាល់ខ្លួនក៏បានគាស់ក្រវិលបន្តិចហើយដាក់ទុយោដើម្បីផឹក តែខ្លួនមិនទាន់បានមើលថា នៅក្នុងនោះមានរង្វាន់ឬអត់ទេ។ ក្រោយផឹកអស់ខ្លួនក៏ បានគាស់ផ្ដាច់ក្រវិល ស្រាប់តែឃើញមានរូបឡាន ហើយក៏រត់ទៅកន្លែងលក់រកទូរស័ព្ទតេទៅម្ដាយ។ តែពេលនោះ ម្ដាយរបស់ខ្លួនមិនជឿឡើយ។ ផ្ទុយទៅវិញ គាត់ប្រាប់ថា ចាំត្រឡប់មកបាត់ដំបងវិញ ពេលចប់កម្មវិធីចាំនិយាយគ្នា។«ពេលខ្ញុំប្រាប់ម៉ែគាត់មិនជឿ ខ្ញុំភ័យណាស់សឹងតែធ្វើការមិនកើត បន់ឲ្យតែចប់អាលបានទៅផ្ទះ»។ យុវជន ឌី ដេត បន្តថាពេលទៅដល់ផ្ទះ ឲ្យក្រវិលម្ដាយគាត់មើល ទើបឃើញរូបឡានម្ដាយ និងបងស្រីរបស់គាត់ ស្រែកចង់ផ្អើលគេ។
អ្នកស្រី មុំ ដែលត្រូវជាម្ដាយយុវជន ឌី ដេត និយាយថា ដំបូងខ្ញុំមិនជឿទេស្មានតែវាភូត តែដល់បានឃើញក្រវិលផ្ទាល់ភ្នែកទើបខ្ញុំជឿ។«ពេលវាតេមកខ្ញុំ ខ្ញុំមិនជឿទេ ខ្ញុំឲ្យវាទុកក្រវិលឲ្យស្រួលចាំមកផ្ទះចាំពិនិត្យ។ ដល់ពេលវាមកដល់ ហើយឲ្យក្រវិលខ្ញុំមើល ខ្ញុំស្រែកចង់ផ្អើលគេ»។
អ្នកស្រី មុំ បន្ថែមថាកូនប្រុសរបស់គាត់ តែងតែផឹកគោជល់រាល់ពេលដែលវាចេញទៅភ្ជួរ និងនៅពេលដែលទៅជួយលក់គេអស់កម្លាំង តែមិនដែលប៉ងថា ត្រូវរង្វាន់ធំអីនឹងគេទេ។ តែពេលនេះមានសំណាងបានត្រូវរង្វាន់ធំ និងអាចជួយសម្រួលដល់ជីវភាពគាត់ និងក្រុមគ្រួសារបានច្រើន ហើយអាចមានដើមទុនស្រាប់ឲ្យកូនៗគាត់រកស៊ី និងឈប់ដើរស៊ីឈ្នួលគេ។
ចំណែកអ្នកលក់ដែលបានលក់គោជល់ ឲ្យអ្នកត្រូវរង្វាន់រថយន្ត ម៉ាស្ដា នៅក្បែរកន្លែងតាំងពិព័ណ៌កាលពីថ្ងៃមុននោះ ក៏មានសំណាងបានទទួលប្រាក់លើកទឹកចិត្តចំនួន ១០លានរៀលផងដែរ។ ដូចពាក្យស្លោកគោជល់បាននិយាយថា អ្នកត្រូវរង្វាន់បានឡាន អ្នកលក់បានលុយ។ គោជល់គឺពិតជាផ្ដល់រង្វាន់ធំជាងគេ និងរង្វាន់ពិតជូនដល់អតិថិជន៕
© រក្សាសិទ្ធិដោយ thmeythmey.com