អត្ថបទពាណិជ្ជកម្ម
មហា​ព្រឹត្តិការណ៍​អ្នកតស៊ូ​គុន​ខ្មែរ គោ​ជល់​-​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​ត្រលប់​មកវិញហើយ​
21, Jan 2020 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ​ការទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង នៅ​រដូវ​កាល​ទី​១ កាលពី​ឆ្នាំមុន មហា​ព្រឹ​ត្ត​ការណ៍​ដំបូង​និង​អស្ចារ្យ​បំផុត របស់​កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​រដូវ​កាល​ទី​២ បាន​ត្រលប់​មកវិញហើយ​។ កម្មវិធី​នេះ បានចាប់ផ្តើម​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ មករា ដែល​នាំមក​នូវ​ភាព​រំភើប សប្បាយរីករាយ​ក្រៃលែង ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូល​ទស្សនា​ផ្ទាល់​នៅ​ទីលាន កំពង់ចាម ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា​អ្នកទស្សនា​នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​ការ ផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍ CNC និង​តាម​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia)​។​
 
​នៅ​ឆ្នាំ ២០២០​នេះ កាន់តែ​ធ្វើ​ឲ្យ​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត ទទួលបាន​ជោគជ័យ​ជាង​ឆ្នាំមុន​ទៀត ដោយមាន​ការគាំទ្រ​យ៉ាងច្រើន​កកកុញ ពី​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់ ដែល​បាន​ចូលរួម​ទស្សនា និង​គាំទ្រ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដ៏​កក្រើក​អស្ចារ្យ ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស និង​ជា​ជើងឯក​ខ្សែក្រវាត់​គោ​ជល់ ច្រើន​សម័យ រឿង សោ​ភ​ណ្ឌ័ និង ឡៅ ចន្ទ្រា ប្រកួត​ជាមួយ​កំពូល​កីឡាករ​ថៃ ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​។ មួយវិញទៀត កម្ម​វី​ធី​ក៏មាន ២​ប្រកួត​ទៀត ដែលជា​ការប្រកួត​ស្វែងរក​ជើងឯក​ខ្សែ​ក្រា​ត់​ទម្ងន់ ៥៧​គីឡូក្រាម ប្រចាំខេត្ត និង​ជាការ បណ្ដុះ​ថ្នាល​ថ្មី នៃ​កីឡាប្រដាល់​គុន​ខ្មែរ​ផងដែរ​។ អ្វីដែល​រិត​តែ​អស្ចារ្យ​ជាងនេះទៅទៀត ទស្សនិកជន​ក៏បាន​រីករាយ​ជាមួយ នឹង​ការប្រគំ​តន្ត្រី​ដ៏​កក្រើក ពី​កំពូល​តារាចម្រៀង ខេ​ម ដែលជា​ទូត​សុច្ឆន្ទៈ​គោ​ជល់ និង​កំពូល​តារាចម្រៀង​ស្រី កញ្ញា សុខ ពិសី និង​កញ្ញា បេ​ប៊ី​។​


 
​នៅក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នោះ គោ​ជល់​ក៏បាន​ប្រគល់​រង្វាន់​រថ​យន្ត Mazda Pickup ឆ្នាំ​២០២០ ដែលមាន​តម្លៃ​ជាង ៤​ម៉ឺន​ដុល្លា ដល់​យុវជន ឌី ដេ​ត ដែលជា​អ្នកមាន​សំណាង​បំផុត បានឈ្នះ​រង្វាន់​ធំជាងគេ​នេះ ពី​ការ​គាស់​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ផងដែរ​។​
 
​កម្មវិធី​គាស់​ក្រវិល​កំប៉ុង គោ​ជល់​«​រង្វាន់​ធំជាងគេ រង្វាន់​ពិត​» ក្នុង​ឆ្នាំ​២០២០​នេះ មាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ដូចជា​រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និង​ភេសជ្ជៈ គោ​ជល់​រាប់លាន​កំប៉ុង​។ ប្រសិនបើ​លោកអ្នក ឃើញ​រូប​ខេ​ម​នៅក្រោម​ក្រវិល​កំប៉ុង គោ​ជល់ នោះ​លោក​អ្នកនឹង​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ $500 ភ្លាមៗ​។ សូម​ពិសា​គោ​ជល់​នៅថ្ងៃនេះ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​បំផុត​ពី​គោ​ជល់​។​
 
​គោ​ជល់ ដែលជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មានគុណ​ភាពល្អ​ជាងគេ និង​លក់ដាច់​ជាងគេ​ទូទាំង​ពិភពលោក​និង​ក្នុងប្រទេស​កម្ពុជា តែងតែ​ជំរុញ​ស្មារតី នៃ​ការតស៊ូ​របស់​អ្នក និង​គាំទ្រ​អ្នកតស៊ូ​គុន​ខ្មែរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ហើយ​ឆ្នាំនេះ គោ​ជល់​ក៏​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខកចិត្ត​ដែរ​ដោយ​គោ​ជល់​ក៏បាន​រៀបចំ​ជើងឯក​ខ្សែក្រវាត់​ទម្ងន់ ៥៧ គីឡូក្រាម ដែលមាន​កំពូល​កីឡាករ​គុន​ខ្មែរ ចំនួន​១៦​រូប មកពី​៤​ខេត្ត​ធំៗ កំពង់ចាម បាត់ដំបង សៀមរាប និង​កំពង់ធំ​។ ពួកគេ នឹង​ប្រកួត​ដើម្បី​ស្វែងរក​ជើងឯក​ប្រចាំខេត្ត​របស់ខ្លួន​នីមួយៗ​។ ហើយ​ជើងឯក​ប្រចាំខេត្ត​ទាំង​៤ នឹង​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ នៅ​កំឡុង​ខែមិថុនា នៅ​សង្វៀន CNC ដើម្បី​ក្លាយជា​ជើងឯក​ខ្សែ​ក្រា​ត់​ទម្ងន់ ៥៧ គីឡូក្រាម ដ៏​អស្ចារ្យ​ជាមួយនឹង​ប្រាក់រង្វាន់ ៥,០០០ ដុល្លារ​។ ជើងឯក​រង ក៏​នឹង​ទទួលបាន​ពាន និង​ប្រាក់រង្វាន់ ២,០០០ ដុល្លារ​ផងដែរ​។​


 
​កម្មវិធី​បន្ទាប់ នៃ​មហា​ព្រឹ​ត្ត​ការណ៍ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ដ​បាត់ដំបង នៅ​ថ្ងៃ​សៅរ៍ ទី​១៥ កុម្ភៈ ឆ្នាំ​២០២០​។ គោ​ជល់​សូម​គោរព​អញ្ជើញ ប្រជាពលរដ្ឋ​ខែ្មរ​ទាំងអស់ ដែល​រស់នៅ​ខេត្តបាត់ដំបង ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា មក​ទទួលយក​បទពិសោធ​ន៍ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដ៏​ធំ​អស្ចារ្យ ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស និង​ការប្រគំ​តន្ដ្រី​ដ៏​អ​សា្ច​រ្យ ពី​កំពូល​តារាចម្រៀង​ខេ​ម និង​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត​។ ហើយ​អ្នកទស្សនា​ទាំងអស់ ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្ទួនៗ ទាំង​នៅក្នុង​ស្តង់ និង នៅលើ​ឆាក​។​
 
​សូម​ចូលរួម​ទស្សនា​ផ្ទាល់​ដោយ​ឥតគិតថ្លៃ និង​ជួបគ្នា​នៅ​ទី​រូ​ម​ខេត្តបាត់ដំបង នៅ​ថ្ងៃ​សៅរ៍ ទី​១៥ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​ម៉ោង ៥ ល្ងាច​តទៅ​។ កុំ​ភ្លេច​ចូលរួម​ទស្សន៍ទាយ ក្នុង​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia) ថា​តើ​កីឡាករ​រូប​ណាខ្លះ នឹង​ឈ្នះ​ការប្រកួត នៅ​ខេត្តបាត់ដំបង ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ពី​គោ​ជល់​។ លោកអ្នក ក៏​អាច​ទស្សនា​ការផ្សាយ​ផ្ទាល់ ព្រឹ​តិ្ដ​ការណ៍​ទាំងមូល តាម​កញ្ចក់​ទូរទស្សន៍ CNC ឬ​តាមរយៈ Facebook Page របស់​គោ​ជល់​៖ 


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Redbull
© រក្សាសិទ្ធិដោយ thmeythmey.com