​ហេតុអ្វី​ជ្រូក​ខ្វៃ ជា​សំណែន​ដែល​មិនអាច​ខ្វះ​បាន ពេល​សែន​ចូលឆ្នាំ​ចិន​?
ជាតិ
វីដេអូ
សង្គមជាតិ
​ហេតុអ្វី​ជ្រូក​ខ្វៃ ជា​សំណែន​ដែល​មិនអាច​ខ្វះ​បាន ពេល​សែន​ចូលឆ្នាំ​ចិន​?
11, Feb 2021 , 9:00 am        
រូបភាព
ភ្នំពេញ​៖ ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ជ្រូក​ខ្វៃ គឺជា​សំណែន និង​អាហារ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ដែល​ពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិន​និយម​សែន​នៅតាម​គេហដ្ឋាន ស្ថាប័ន និង​ក្រុមហ៊ុន​ផ្សេងៗ​។ ពលរដ្ឋ​មានជំនឿថា​ការ​សែន​ជ្រូក​ខ្វៃ​នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គឺអាច​នាំ​សំណាង លាភ ជ័យ និង​សម្រេច​រាល់​កិច្ចការ និង​ការរកស៊ី​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនាការ​បកស្រាយ​រប​ស់លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​ដូចតទៅ​៖ 

 
 
​លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​បញ្ជាក់ថា ការ​សែន​ជ្រូក​ខ្វៃ គឺ​តំណាង​ឲ្យ​រកស៊ី​មានបាន ហូប​ឆ្ងាញ់ និង​គេង​លក់​ស្រួល​។ បើតាម​លោក លឹម ក​ញ្ច​រ៉ុង ការ​សែន​ជ្រូក​ខ្វៃ​ក៏ត្រូវ​មាន​ក្បួន​សែន ដើម្បី​សែន​យ៉ាងណា​ឲ្យ​ត្រូវ​នឹង​ទីតាំង ដើម្បី​ទទួលបាន​នូវ​អ្វីដែល​ល្អ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក លឹម ក​ញ្ច​រ៉ុង លើកឡើង​ដូច្នេះ​ថា​៖«​ជ្រូក យើង​បែរ​ក្បាល​ចូល​ផ្ទះ រីឯ​កន្ទុយ​បែរ​ចេញទៅ​ក្រៅ ជ្រូក​ប្រើ​ច្រមុះ​របស់​វា សម្រាប់​កាយ​ដី ឬក៏​កាយ​អ្វីមួយ​។ អ៊ីចឹង​ប្រជាជន​ចិន​គេ​និយម​សែន​ជ្រូក​ខ្វៃ ជ្រូក​ហ្នឹង​គឺអាច​នាំ​លាភ នាំ​ជ័យ និង​នាំ​ប្រាក់​ចូលក្នុង​ផ្ទះ​ផងដែរ​។ រីឯ​កន្ទុយ​របស់​វា នឹង​បក់​នូវ​អ្វី​មិនល្អ សំណាងអាក្រក់ និង​ឧបសគ្គ​នានា​។ កន្ទុយ​វា នឹង​ជួយ​បក់​ឲ្យ​ចេញពីផ្ទះ​យើង​តែម្តង​»៕ 

Tag:
 សែន​ចូលឆ្នាំ​ចិន​
 ​ជ្រូក​ខ្វៃ​
© រក្សាសិទ្ធិដោយ thmeythmey.com