ជាតិ
វីដេអូ
សង្គមជាតិ
ថ្ងៃ​សែន​ចូលឆ្នាំ​ចិន តើ​កូនចៅ​ចិន​មាន​ត្រណម​អ្វីខ្លះ​?
11, Feb 2021 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  តាម​ប្រពៃណី​ចិន មាន​សកម្មភាព​មួយចំនួន ដែល​គេ​ហាម​កូនចៅ​មិន​ធ្វើ​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​។ លោកគ្រូ លឹម ក​ញ្ច​រ៉ុង គ្រូ​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ថ្ងៃ​សែន កូនចៅ​ចិន មាន​ត្រណម កក់សក់ បោស​ផ្ទះ លាងចាន បោក​សម្លៀកបំពាក់ ជេរប្រទេច​គ្នា ប្រើពាក្យ​អសុរោះ និង​នាំ​ជម្លោះ​ក្នុង​ក្រុមគ្រួសារ​ជាដើម​។ តាម​ប្រពៃណី គេ​ជឿថា​ទម​ង្វើ​ទាំងនេះ ជា​រឿង​អពមង្គល​។ បើចៀ​សរឿង​ទាំងនេះ​បាន ក្នុង​គ្រួសារ​របស់គេ ក៏​ចៀសបាន​នូវ​រឿង​មិនល្អ​ពេញ​មួយឆ្នាំ​ដែរ​។

 
​បន្ត​ស្តាប់​បទ​សម្ភាស​រវាង​ក​ញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក  លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​ដូចតទៅ​៖  

 
 
​ដ្បិតតែ​នេះ​ជា​ត្រណម ដែល​គួរ​ចៀសវាង តែ​ក៏មាន​ត្រណម​ខ្លះ គេ​ធ្វើបាន ខ្លះ​ក៏​ធ្វើ​មិនបាន​។ ជាក់ស្តែង ត្រណម​លាងចាន​។ គេ​ជឿថា​ការលាង​ចាន នៅ​ថ្ងៃ​សែន អាច​នាំ​ទ្រព្យ​ចេញពីផ្ទះ ក៏ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ ក៏បាន​ប្រកាន់ខ្ជាប់​នឹង​ត្រណម​នេះ ហើយ​ខ្លះទៀត​ក៏​បោះបង់​ដែរ​។ គេ​តម​មិនបាន ដោយសារតែ​គេ​គិតថា បើ​ថ្ងៃ​សែន​មិន​លាងចាន​ទេ នឹង​គ្មាន​ចានក្បាន​ដាក់​ម្ហូបអាហារ​ឡើយ ហើយ​អាហារ​ដែល​ទុកចោល​នឹង​ជះក្លិន​មិនល្អ​ពេញ​ផ្ទះ​មិន​ខាន​។ នេះ​បើតាម​ការពន្យល់​ពី​លោកគ្រូ លឹម ក​ញ្ច​រ៉ុង​៕
 
 
 
 

Tag:
 ត្រណម​
 ​ចូលឆ្នាំ​ចិន​
 ​លឹម ក​ញ្ច​រ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com