ជាតិ
ផ្កា​អង្គាសីល​របស់លោក ស្អាង យ៉ុង មួយ​ដើម​អាច​លក់បាន​៤០០​ដុល្លារ​
24, Jan 2020 , 11:13 am        
រូបភាព
ដោយ:
​ភ្នំ​ពេ​ញោ​៖ លោក ស្អាង យ៉ុង អ្នកលក់​ផ្កា​អង្គាសីល​តាម​បណ្តា​យ​ផ្លូវ​រថភ្លើង ដែល​ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ផ្កា​អង្គាសីល​ធំ​មួយ​ដើម​លក់​ក្នុងតម្លៃ​៤០០​ដុលារ​។ លោក យ៉ង ថា ទម្រាំ​បាន​ដើម​ផ្កា​ដ៏​ធំ​ដែលមាន​ផ្កា​ច្រើន និង​ស្រស់ស្អាត​នេះ​មួយ ត្រូវ​ចំណាយ​កម្លាំង​ពលកម្ម​អស់​ច្រើន​។​



 
 
​មាន​បទពិសោធ​លក់​ផ្កា​អង្គាសីល​ជាង​២០​ឆ្នាំ លោក ស្អាង យ៉ុង បាន​រៀបរាប់ថា ដើម​ផ្កា​ដែល​លក់​ក្នុងតម្លៃ​៤០០​ដុល្លារ​នេះ គឺ​កាប់​មកពី​ភ្នំក្រវាញ​ដោយ​ត្រូវការ​មនុស្ស​៤​នាក់ ដើម្បី​យក​ចុះ​ពី លើ​ភ្នំ​។ លោក​បាន​រៀបរាប់​យ៉ាងដូច​ច្នេះ​៖«​ពិសេស​បំផុត គឺ​កាប់​ពីលើ​ភ្នំ​វា​ពិបាក ត្រូវ​ជួល​គេ​សែង​ទម្រាំ​ដល់​ក្រោម មួយវិញទៀត បាន​នាំ​យីអ៊ុន​ដល់​អ្នកទិញ ហើយ​ស្អាត​មាន​ផ្កា​ច្រើន​»​។​
 
​អាជីវក​រវ័យ​៦១​ឆ្នាំ​រូបនេះ បន្តថា មុននឹង​បាន​ដើម​ផ្កា​ដ៏​ស្រស់​សា្អ​ត​នេះ គាត់​ត្រូវ​ជួល​គេ​បេះ​ស្លឹក​ចេញ​ឱ្យ​ស្អាត និង​ដឹក​ពី​ខេត្តពោធិ៍សាត់ មក​ជួល​កន្លែង​លក់​នៅ​ភ្នំពេញ​។ ដោយ​អាកាសធាតុ​ក្តៅ​ធ្វើឱ្យ​ផ្កា​ពុំសូវល្អ និង​ពិ​បាន​ថែទាំ ប៉ុន្តែ សម្រាប់​ដើម​ផ្កា​ដែល​ធំជាងគេ​នេះ គឺ​លោក យ៉ុង ប្រឹង​ថែ​យ៉ាង​យកចិត្តទុកដាក់ ហើយ​វា​មាន​ផ្កា​ច្រើន​ដែល​នឹង​រីក​ចាប់​រីក​ពីថ្ងៃ​ទី​២៣ មករា​នេះ​ទៅ និង​អាចរ​ស់បាន​រយៈពេល​៦-៧​ខែ ប្រសិន​មានការ​ថែទាំ​បាន​ត្រឹមត្រូវ​។​
 
​ក្រៅពី​ដើម​ផ្កា​អង្គាសីល​មួយ​ដើម​ដែលមាន​តម្លៃ​៤០០​ដុល្លារ​នេះ នៅ​ទីតាំង​របស់លោក យ៉ុង ក៏មាន​ដើម​ផ្កា​តម្លៃ​ជិត​២០០​ដុល្លារ រហូត​ចុះមក​ដល់​៥​ដុល្លារ​ក៏មាន​។ ដ្បិត​ឆ្នាំ​២០២០​នេះ ហាក់​ស្ងាត់​អ្នកទិញ​បន្តិច​មែន តែ​អ្នកលក់​ផ្កា ស្អាង យ៉ុង រំពឹងថា នឹង​លក់​អស់​ដូច​ឆ្នាំមុន ដែល​លោក​ទទួលបាន​ប្រាក់ចំណេញ​ជាង​៣​លាន​រៀល​៕
 

Tag:
 ផ្កា​អង្គាសីល​
 ​ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com