អន្តរជាតិ
កូរ៉ូណាវីរុស រាតត្បាតដល់បារាំង អូស្ត្រាលី និងណេប៉ាល់ ខណៈអ្នកស្លាប់កេីន៤១នាក់
× ជំងឺរលាកសួតកូរ៉ូណាវីរុស ត្រូវបានរកឃេីញជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃនេះ បារាំង ត្រូវរកឃេីញបីករណីដំបូង រីឯអូស្ត្រាលីមាន១ករណីរៀងៗខ្លួន។ ចិន ថៃ ហុងកុង និងអាមេរិក សុទ្ធតែឡេីងតួលេខ ហេីយចំនួនអ្នកស្លាប់ឡេីងដល់៤១នាក់ និងអ្នកជំងឺជាង១៣០០នាក់។ បច្ចុប្បន្នករណីស្លាប់មានតែនៅចិនប៉ុណ្ណោះ។
© រក្សាសិទ្ធិដោយ thmeythmey.com