ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការ​ស្រាវជ្រាវ​របស់ខ្លួន​ពី​ឥទ្ធិពល​ចិន​
25, Jan 2020 , 4:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិក្សា​ចិន ដែលមាន​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ជានា​យក  កំពុង​ដំណើការ​កិច្ចការ​ស្រាវជ្រាវ​លើ​ឥទ្ធិពល​ចិន ជាង​១​ឆ្នាំ​មកហើយ​។ មជ្ឈមណ្ឌល​សិក្សា​ចិន ដែលជា​រចនាសម្ព័ន្ធ​មួយ​ស្ថិតនៅក្រោម​រាជបណ្ឌិត្យសភាកម្ពុជា ស្រាវជ្រាវ​ពី​ឥទ្ធិពល​ចិន លើ​ផ្នែក​សេដ្ឋកិច្ច គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ក្រវាត់​មួយ​(BRI) វប្បធម៌ ប្រវត្តិសាស្ត្រ​។ មជ្ឈមណ្ឌល​នេះ​សិក្សា BRI  នៅលើ​ពិភពលោក ដើម្បី​ឆ្លុះបញ្ចាំង​មក​កម្ពុជា​ដែល​កំពុង​ស្ថិតក្នុង​គម្រោង​ដ៏​ធំ​សម្បើម​នេះដែរ​។ លោក ចាន់ ប៊ុ​ន្នី អនុប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន បាន​ថ្លែងថា លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​ខ្លួន​គឺមាន​គោលដៅ​ដាក់ជូន​រដ្ឋាភិបាល​ដើម្បី​បាន​ធាតុ​ចូល​។


 
​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ បាន​ទាំង​ចុះ​អង្កេត​សិក្សា​ពី​ឥរិយាបទ​ជនជាតិ​ដែល​ចូលមក​រស់នៅ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។ លោក​បណ្ឌិត ចាន់ បុ​ន្នី អះអាងថា ឥរិយាបទ​របស់​អ្នក​ទាំងនោះ​ហាក់​អាង​លុយ​និង​ខ្វះ​របៀបរៀបរយ ដែល​រដ្ឋាភិបាល​និង​អាជ្ញាធរ​ត្រូវតែ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​។ លោក​ប្រាប់ទៀតថា រាជបណ្ឌិត្យសភា ក៏មាន​គម្រោង​បង្កើតជា​ផ្ទាំង​ក្រដាស​ផ្សព្វផ្សាយ ដែលមាន​ជា​អក្សរ​ចិន អំពី​ច្បាប់ទម្លាប់ ឬ​ការហាម​ប្រាម​ផ្សេងៗ​ដែល​អនុវត្ត​នៅ​កម្ពុជា ឲ្យ​ជ្រួតជ្រាប​ដល់​ជនជាតិ​មួយ​នេះ​។ ក្រៅពី​សេដ្ឋកិច្ច​វិនិយោគ មជ្ឈមណ្ឌល​នេះ​ក៏បាន​សិក្សា​ពី​ឥទ្ធិពល​វប្ប​ចិន​នៅ​កម្ពុជា​ផងដែរ ដែល​ឧទាហរណ៍​ជាក់ស្ដែង​គឺ​ចូលឆ្នាំ​ចិន ការ​សែន​ចិន ដែល​ហាក់​កំពុង​ផុលផុស​នៅ​កម្ពុជា​។​
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ចាន់ ប៊ុ​ន្នី អនុប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន ដូចតទៅ​នេះ​៖



 

Tag:
 ចូលឆ្នាំ​ចិន
  ចិន
  មជ្ឈមណ្ឌល​សិក្សា​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com