អត្ថបទពាណិជ្ជកម្ម
គូ​ស្វាមីភរិយា​ថ្មី ១១០​គូ បានទទួល​រង្វាន់​ម៉ូតូ Zoomer X និង ចិញ្ចៀនពេជ្រ ពី​ស្រា​បៀរ​កម្ពុជា របស់​ពួកគេ​ហើយ​
25, Jan 2020 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖   គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១១០​គូ​ដែលមាន​សំណាង​ឈ្នះ​បាន​រង្វាន់​ម៉ូតូ Zoomer X និង ចិញ្ចៀនពេជ្រ​ពី​ការចាប់​ឆ្នោត​រង្វាន់​អាពាហ៍ពិពាហ៍​ស្រា​បៀរ កម្ពុជា រដូវ​កាល​ទី ១ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ នៅ​ស្ថានីយ៍ទូរទស្សន៍​ថោ​ន កម្មវិធី​ប្រដាល់ Mas Fight បានទទួល​រង្វាន់​រប​ស់​ពួកគេ​ហើយ​កាលពី​រសៀល​ថ្ងៃទី ២៣ មករា នៅ​ការិយាល័យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។
 
​គូ​ស្វាមី​ខាងលើ​មានមក​ពី​រាជធានី​ភ្នំពេញ​៤​គូ ខេត្តកំពង់ចាម​១៨ គូ ស្វាយរៀង​១៥​គូ ត្បូងឃ្មុំ​៧​គូ បាត់ដំបង ៣​គូ ក្រចេះ​៥​គូ ព្រះវិហារ​៣​គូ កំពង់ឆ្នាំង​៧​គូ កោះកុង ៤​គូ ព្រៃវែង ២​គូ បន្ទាយមានជ័យ ៧ គូ ព្រះសីហនុ ៣​គូ ពោ​ធ៌​សាត់ ១២ គូ និង​ខេត្ត​ឧ​ត្ត​មានជ័យ ២​គូ​ផងដែរ​។ 
 
​លោក ផល សំ​ភុ​ត មកពី​ខេត្ត​ពោ​ធ៌​សាត់​ដែល​ទើប​រៀបការ​ហើយ​កាលពី​ខែវិច្ឆិកា​កន្លងទៅ​បានបង្ហាញ​អារម្មណ៍​រីករាយ​ជាមួយ​រង្វាន់​នេះ​ថា​៖«​ខ្ញុំ​មិន​នឹកស្មានថា​ខ្លួនឯង​រៀបការ​ហើយ មានសំនាង​ធំ​អីចឹង​សោះ កាដូ​ម៉ូតូ Zoomer x នេះ​ពិតជា​ចំណងដៃ​ដ៏​ពិសេស​មែនទែន​សម្រាប់​គ្រួសារ​ខ្ញុំ​ព្រោះ​ប្រពន្ធ​ខ្ញុំ​កំពុង​ចង់បាន​ម៉ូតូ​មួយ​ជិះ​ហ្នឹង​គេ ឥឡូវ​ដល់​តែ​ត្រូវ​រង្វាន់​ម៉ូតូ​ចំពេល​តែម្តង​»​។ 


 
​លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​អបអរសាទរ និង ជូនពរ ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់គ្នា​អោយ​ក្តី​ស្រលាញ់​របស់​ពួកគេ​ចំពោះ​គ្នា​ទៅវិញទៅមក​បាន​នាំមក​នូវ​ភាព​រីករាយ និង សុភមង្គល ក្នុង​គ្រួសារ​ថ្មីថ្មោង​នេះ​ផងដែរ​។ 
 
​លោកស្រី​បញ្ជាក់ទៀតថា​៖«​ការចាប់​រង្វាន់​នឹងធ្វើ​ឡើង​ចំនួន​៣​លើក​បន្តទៀត​ដែល​រង្វាន់​កាន់ តែ​ពិសេស​នោះ​គឺ ជីប ម៉ុង​ផាក​លែ​ន ខុន​ដូ ១​យូ​នី​ត​តែម្តង​សម្រាប់​ការចាប់​ឆ្នោត​សរុប​លើកចុងក្រោយ ដូច្នេះ​សម្រាប់​គូស្នេហ៍​ដែលមាន​បំណង​រៀប​មង្គលការ​ក្នុងពេល​ឆាប់ៗ​នេះ សូម​ជ្រើសរើស​ស្រា​បៀរ កម្ពុជា កំប៉ុង​ចំនួន​២៥​កេស ឡើងទៅ លោកអ្នក​នឹង​ទទួលបាន​ការ​ថែម ជូន​៣​កេស​បន្ថែម សៀវភៅ​កត់​ចំណងដៃ​២​ក្បាល និង បណ្ណ​ផ្សងសំណាង​មួយ​សន្លឹក ផងដែរ ហើយ​ការចាប់​ឆ្នោត​បន្ទាប់​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​២​ខែ​បន្ទាប់​។​










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com