សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ចិន​ប្រើពេល​១០​ថ្ងៃ​ដើម្បី​សង់​មន្ទីរពេទ្យ​ព្យា​បាល​អ្នកជំងឺ​
25, Jan 2020 , 3:46 pm        
រូបភាព
សកម្មភាព​សាងសង់មន្ទីរពេទ្យនៅក្នុងក្រុងវូហានដែលថតពីលើអាកាស។ រូបថត CNN
សកម្មភាព​សាងសង់មន្ទីរពេទ្យនៅក្នុងក្រុងវូហានដែលថតពីលើអាកាស។ រូបថត CNN
ដោយ: រួបរួម
ស្ថិតនៅ​ក្រុង​វូ​ហាន ដែល​កន្លែង​ផ្តើម​រាលដាល​ជំងឺ​រលាក​សួត កូ​រ៉ូ​ណាវី​រុស មន្ទីរពេទ្យ​មួយ​ស្ថិតក្នុង​ដំណើរការ​សាងសង់​រយៈ​ពេល​១០​ថ្ងៃ ដើម្បី​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ក៏ដូចជា​មនុស្ស​ដែល​សង្ស័យ​ដ៏​មាន​ជំងឺ​ដ៏​កក្រើក​ពិភពលោក​មួយ​នេះ​។​



​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ មន្ទីរពេទ្យ​ដែលមាន​ឈ្មោះថា Huoshenshan Hospital បាន​ដំណើរការ​សាងសង់​ចាប់ពី​ថ្ងៃទី​២៤ ខែមករា ហើយ​គ្រោង​ចាប់ផ្តើម​ប្រតិបត្តិការ​ពីថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​មន្ទីរពេទ្យ​មាន​គ្រែ​សម្រាក​ព្យាបាល​ចំនួន​១០០០​គ្រែ​នេះ យក​គំ​រូប​តាម​មន្ទីរពេទ្យ Xiaotangshan Hospital នៅ​ជាយក្រុង​ប៉េកាំង ដែល​ត្រូវបាន​សាងសង់ឡើង​រយៈពេល​តែ​១​សប្តាហ៍​ដើម្បី​ព្យាបាល​ករណី​ជំងឺ SARS កាលពី​អំឡុង​ឆ្នាំ​២០០៣​។​

​មកដល់ពេលនេះ អ្នកមាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កើន​ជិត​១៤០០​នាក់​ហើយដោយ​ភាគច្រើន​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន ចំណែក​អ្នក​ស្លាប់មាន​៤១​នាក់ ដែល​ស្ថិតនៅ​ក្នុងប្រទេស​ចិន​ទាំងអស់​។ អូស្ត្រាលី ឡើងដល់​៤​ករណី បន្ទាប់ពី​ហុងកុង និង​ថៃ ដែលមាន​ករណី​៥​រៀងៗ​ខ្លួន​។

​អាមេរិក​មាន​២​ករណី ខណៈ​បា​រាំងជា​ប្រទេស​ទីមួយ​នៅ​អឺរ៉ុប ដែលមាន​ករណី​ឆ្លង​ជំងឺ​នេះ ។ ក្រៅពីនេះ មាន​ម៉ាឡេស៊ី សិង្ហ​បុរី តៃវ៉ាន់ ម៉ា​កាវ ជប៉ុន កូរ៉េខាងត្បូង វៀតណាម និង ណេ​ប៉ាល់​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com