ថ្មីៗនេះ ក្រុមហ៊ុនស៊ីងម៉ឹង បានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនការមើលទូរទស្សន៍លើទូរស័ព្ទដៃរបស់លោកអ្នក ជាមួយកម្មវិធីទូរទស្សន៍ Splus App ដែលដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។
ឥឡូវនេះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មមើលទូរទស្សន៍តាមទូរស័ព្ទដៃរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជន ដែលប្រើប្រាស់សេវាកម្មទូរស័ព្ទចល័ត របស់ប្រព័ន្ធ Cellcard។
Splus គឺជាកម្មវិធីទូរស័ព្ទមួយ ដែលផ្តល់សេវាកម្មទូរទស្សន៍ផ្សាយផ្ទាល់ និងអាចទស្សនាបាននៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។ វានាំមកជូនលោកអ្នក នូវការកម្សាន្តពេញលេញ ដែលអនុញ្ញាតឱ្យអ្នក អាចទស្សនាប៉ុស្តិ៍ ខ្មែរ ចិន និងបរទេសដែលកំពុងផ្សាយផ្ទាល់ផងដែរ។
Splus ក៏មានមុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យអ្នក អាចមើលត្រលប់ទៅកម្មវិធីទូរទស្សន៍ ដែលបានផ្សាយរួចហើយ ក្នុងរយៈពេល៧ថ្ងៃ ផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលខកខាន មិនបានទស្សនាការផ្សាយផ្ទាល់។
ជាមួយនឹងកញ្ចប់គម្រោងចំនួនបីផ្សេងគ្នា លើការផ្តល់ជូន មានដូចជាកញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិ កញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ចិន និងកញ្ចប់សម្រាប់ ប៉ុស្តិ៍ទូរទស្សន៍បរទេស លោកអ្នកអាចជ្រើសរើសកញ្ចប់ដ៏ល្អឥតខ្ចោះណាមួយ ដែលលោកអ្នកពេញចិត្ត និងអាចចូលទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៅលើស្មាតហ្វូនរបស់អ្នក។
តោះកុំភ្លេចដោនឡូតយក Splus App ដើម្បីទស្សនាប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ចិន និងប៉ុស្តិ៍បរទេសជាច្រើនទៀត តាមតម្រូវការ ជាមួយកម្រិតរូបភាព HD ច្បាស់ល្អ ។
ដើម្បីភ្ជាប់គម្រោង Splus តាមប្រព័ន្ធ Cellcard អ្នកគ្រាន់តែធ្វើតាមរបៀបខាងក្រោម ៖
ដោនឡូតកម្មវិធី Cellcard App > ចូលទៅកាន់ Menu Entertainment
ចូលទៅកាន់ TV --> ចូលទៅកាន់ Splus
ជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត --> ហើយចុច Subscribe ជាការស្រេច
តោះនៅចាំអីទៀត ចុះឈ្មោះជាមួយ Splus តាមលេខទូរស័ព្ទ Cellcard របស់អ្នកឥឡូវនេះដើម្បីមើលប៉ុស្តិ៍ទូរទស្សន៍ ដែលមានរូបភាពច្បាស់ ត្រជាក់ភ្នែក និងងាយស្រួលប្រើប្រាស់ គ្រប់ទីកន្លែង គ្រប់ពេលវេលា ។
សម្រាប់ព័ត៌មានបន្ថែម 096 666 1888 / 089 966 888 / 023 860 666
(អត្ថបទពាណិជ្ជកម្ម)