អត្ថបទពាណិជ្ជកម្ម
អាំង​ប៉ាវ​មុន​ចូលឆ្នាំ​ចិន​៥០​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា ល្មម​ទិញ​ខ្សែក​មាស​មួយ​ខ្សែ​សម្រាប់​ប្រពន្ធ​សម្លាញ់​
27, Jan 2020 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក នឹង​បាន​អាំង​ប៉ាវ​អ្វី​ពី​មនុស្ស​ជាទី​ស្រលាញ់​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​នេះ​? វា​ពិតជា​រឿង​គួរឱ្យ​ច្រណែន​មែនទែន ដែល​ភរិយា​របស់លោក ណា​ង សុភា បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួល​កាដូ​គ្រឿងអលង្ការ​មួយឈុត​ពី​លោក ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល​ពី ស្រា​បៀរ កម្ពុជា​។
 
​លោក សុភា អាយុ​២០​ឆ្នាំ និយាយថា​៖ «​ខ្ញុំ​រៀបការ​ជាមួយ​ភរិយា​ជិត​១​ឆ្នាំ​ហើយ មិនដែល​មាន​អ្វី​ឱ្យ​គ្នា​ទេ​។ ទើបតែ​ពេលនេះ ខ្ញុំ​ទទួលបាន​សំណាង​ធំ គាស់​ត្រូវ​ទឹកប្រាក់​ដល់​ទៅ​៥០​លាន​រៀល​។ អ្វីដែល​ខ្ញុំ​គិត​មុនគេ គឺ​បើក​រកស៊ី​លក់​ចាប់ហួយ ព្រោះ​ហត់​លែង​ចង់​ធ្វើការ​ឱ្យគេ​ហើយ និង ទិញ​គ្រឿងអលង្ការ​ឱ្យ​ប្រពន្ធ​ខ្ញុំ​ទុកជា​កាដូ​ថ្ងៃ​ចូលឆ្នាំ​ចិន​»​។ 
 
​លោក​រៀបរាប់ថា ថ្ងៃ​ឈ្នះ​រង្វាន់​នោះ គឺ​ថ្ងៃទី​១២ មករា ម៉ោង​ប្រហែល​៩​ព្រឹក ពេលដែល​លោក​ចេញពី​ធ្វើការ​វេន​យប់​។ លោក និង​មិត្ត​ភ័ក្តិ​បាន​ជួបជុំគ្នា​ដោយ​ទិញ ស្រា​បៀរ កម្ពុជា ១២​កំប៉ុង ដើម្បី​ហូប​ជជែក​លេង ហើយក៏​គាស់​ត្រូវ​ទឹកប្រាក់​៥០​លាន​រៀល​នៅ​កំប៉ុង​ទី​៣​តែម្តង​។ 
 
​លោក​ថា លោក​ពិតជា​សប្បាយចិត្ត​ឡើង​និយាយ​លែងចេញ​ទៅហើយ ព្រោះនេះ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សម្រាប់​លោក​ក្នុង​វ័យ​ទើប​២០​ឆ្នាំ អាច​សល់​លុយ​ច្រើន​យ៉ាងនេះ​សម្រាប់​ជា​ទុន​រកស៊ី​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com